ខ្យល់​​កន្ត្រាក់​​ បំផ្លាញ​ផ្ទះ ប្រជា​ពលរដ្ឋ​​ក្នុង​ ខេត្ត​ឧត្តរ​ មានជ័យ ​អស់៤៩​​ខ្នង

 
 

ខេត្តឧត្តរមានជ័យ៖ ខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ រួមនិងផ្ទះគំរូ កងទ័ពចំនួន២ស្រុក នៅក្នុងខេត្ត ឧត្តរមានជ័យ អស់ចំនួន៤៩ ខ្នង ក្នុងនោះមាន សាលារៀនមួយខ្នងដែរ តែមិនបង្កឱ្យមនុស្ស ណាម្នាក់រងគ្រោះថ្នាក់ទេ កាលពីអំឡុង ម៉ោង៦ល្ងាចថ្ងៃទី២ ឧសភា ២០១៥។

អាជ្ញាធរក្រុង សំរោងបានឱ្យដឹងថា ផ្ទះឈើរបស់ ប្រជាពលរដ្ឋចំនួន៤៥ ខ្នងដែលធ្វើអំពី ឈើប្រក់ស័ង្កសី បានរងការ ខូចខាតដួលរលំ ដោយ សារខ្យល់កួច របើកដំបូល និងជញ្ជាំង ក្នុងនោះធ្ងន់ចំនួន២៦ខ្នង ហើយក៏ មានដើមឈើដួលរលំ សង្កត់ផ្ទះអស់មួយចំនួនតូច ដែលក្នុងនោះខ្យល់កន្ត្រាក់ក៏ បានបំផ្លាញរបង សាលាបឋមសិក្សា(ក.ប្រាំ) រងការខូចខាត ជាច្រើនផ្ទាំង និងដើមឈើនៅ ក្នុងវត្តប្រាសាទរាជាសំរោងក៏បានរំលំអស់ មួយចំនួនដែរ ប៉ុន្តែក្នុងករណីគ្រោះ ធម្មជាតិដ៏អាក្រក់នេះ មិនបង្កឱ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស ឬសត្វទេ។

ដោយឡែកនៅ ក្នុងស្រុកត្រពាំងប្រាសាទ ក៏ទទួលរងការខូចខាត ដោយសារខ្យល់ កន្ត្រាក់បោកបក់ចំ អស់ចំនួន៤ខ្នងដែរ គឺស្ថិតនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ដែលក្នុងនោះផ្ទះចំនួន១ខ្នង របស់ស្ត្រីមេម៉ាយម្នាក់ ធ្វើអំពីឈើប្រក់ស្បូវ ត្រូវខ្យល់កួចរំលំដួលខ្ទេច គ្មានសល់។

បន្ទាប់ពីថ្ងៃគ្រោះ មហន្តរាយធម្មជាតិ នៅព្រឹកថ្ងៃទី៣ ឧសភា ២០១៥នេះ អភិបាលស្រុក ត្រពាំងប្រាសាទ លោក នៅសំ តារារិទ្ធ បានដឹកនាំមន្ត្រីក្រោមឱវាទ មានប៉ូលិស អាវុធហត្ថស្រុក កម្លាំងប្រជាការពារ និងមានការចូលរួមពី កម្លាំងអង្គភាពកងពល តូចថ្មើរជើង លេខ៤១ ប្រមាណ ជាង១០០នាក់ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក សែម សម្បត្តិ ជាមេបញ្ជាការ រងអង្គភាព តំណាងឱ្យឧត្តមសេនីយ៍ នាង ឃីម បានចុះសួរសុខទុក្ខ និងនាំអំណោយស័ង្កសី មី អង្ករ តង់ ទៅចែកជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយ ខ្យល់ព្យុះរលំផ្ទះ និងជួយអារ ឈើធ្វើផ្ទះជូនដល់គ្រួសារ ដែលរងគ្រោះដោយសារ ខ្យល់ព្យុះនេះ។

ក្នុងនោះផ្ទះ១ខ្នង ធ្វើអំពីឈើប្រក់ស្បូវ រងការខូចខាតខ្លាំង របស់លោកយាយ វោន វិច ជាស្ត្រីមេម៉ាយទុរគត ដែលសព្វថ្ងៃ កំពុងមានការលំបាកចិញ្ចឹម ចៅកំព្រាតូចៗ ក្នុងបន្ទុក៤នាក់ ដោយសារជីវិភាពក្រីក្រ ក្រុមការងារបានរៃអង្គាស គ្នាទិញឈើ ដើម្បីយកទៅសាងសង់ផ្ទះ ជូនដល់លោកយាយ ឱ្យបានស្នាក់នៅ ហើយដោយឡែកលំនៅឋាន មួយចំនួនដែលប៉ើងដំបូល និងជញ្ជាំងក្រុមការងារ បានចាត់ចែងកម្លាំងចុះជួយជួសជុល ជូនដល់ប្រជាពលរដ្ឋឲ្យ បានរស់នៅឡើងវិញដែរ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម