អ្នកមើល YouTube នៅថៃកើនដល់១ពាន់លាន views រហូតដល់ YouTube ឲ្យ…ដល់ថៃ
Google កាលពីម្សិលមិញនេះបានដាក់ដំណើរការ YouTube ជាភាសាថៃ (Thai Version) នៅក្រោម domain ក្នុងស្រុកថ្មីមួយ YouTube.co.th ដោយសារតែចំនួន YouTube views នៅថៃកើនឡើងយ៉ាងខ្ពស់រហូតដល់ ១ ពាន់លាន views ឯណោះក្នុងមួយខែ។
នៅថៃ មានមនុស្សមើល YouTube ដល់ទៅ ១ លានម៉ោងក្នុងមួយថ្ងៃ។ មានន័យថា ជាង ១ ពាន់លាន views ក្នុងមួយខែ ខណៈដែល ១ភាគ៣នៃអ្នកមើលនៅថៃ គឺមើលតាមទូរសព្ទ។
YouTube មាននៅថៃតាំងពីប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែប្រើ domain: YouTube.com។ ការបើកឲ្យប្រើ domain: YouTube.co.th ពីសំណាក់ Google មានន័យថា រាល់ content ទាំងអស់ (វីដេអូ) នឹងប្រើអក្សរថៃ។ កាន់តែពិសេសទៅទៀត វាក៏បញ្ជាក់ថា YouTube នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយនឹង content creator/ video marker នៅថៃ ដែលងាយស្រួលដល់ពួកគេអាចរកប្រាក់ចំណូលតាមរយៈការផ្សាយពាណិជ្ជកម្ម (YouTube ads)។
YouTube បានអនុញ្ញាត ៦១ ប្រទេសឲ្យប្រើភាសាជាតិពួកគេក្រោម domain តាមប្រទេសរបស់ពួកគេ ដែលមាន ៦១ ភាសាខុសៗគ្នា។ ថៃគឺជាប្រទេសទី៦២ ដែលមានភាសាជាតិជាផ្លូវការលើ YouTube ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!