សិស្សស្រី ត្រូវពូបង្កើត លក់ជា ស្រីបន ក្នុងតម្លៃ ៥០ ដុល្លារ

 
 

នីហ្សេរីយ៉ា៖ បុរសម្នាក់ ដែលមាននាមជាពូ បានលក់ ក្មយស្រី បង្កើតរបស់ខ្លួន ដែលជាសិស្សសាលា ក្នុងតម្លៃតែ ៥០ ដុល្លារអាមេរិក ទៅកាន់ កន្លែងបន មួយកន្លែង នេះបើតាម ប្រភពព័ត៌មាន ពីប៉ូលីសក្នុង ប្រទេសនេះ។

លោក Kelvin Okorie អាយុ ២៧ឆ្នាំ ត្រូវបាន ប៉ូលីសក្នុងរដ្ឋ Lagos ឃាត់ខ្លួន ដោយជាប់ចោទ ពីបទ ជួញដូរមនុស្ស ដែលជនរងគ្រោះ គឺជាកូនស្រី របស់ប្អូនស្រី ខ្លួន ដែលមាន អាយុ ១៥ ឆ្នាំ ទៅកាន់ លីប៊ី។ នៅក្នុងនោះ ក៏បាន ឲ្យដឹងទៀតថា Okorie គឺជាមនុស្សម្នាក់ ក្នុងចំណោម ៥នាក់ ដែលជាប់ពាក់ព័ទ្ធទៅ នឹងហេតុការណ៍ ខាងលើនេះ ដែល Okorie បានប្រាប់ អ្នកអង្កេតការណ៍ ថា ខ្លួនមិនដែល រំពឹងទុកថា អ្នកជួញដូរ មនុស្សទាំងនោះ យកក្មួយស្រី ទៅធ្វើជា ស្រី ពេស្យាចារ នោះទេ។ ជាមួយគ្នានោះ Okorie បានបន្ដថា មិត្ដភិក្ដរបស់ខ្លួន បានអះអាងថា នឹង យកក្មួយស្រី ទៅធ្វើការ នៅក្នុងផ្សារ មួយកន្លែង ឬធ្វើការ នៅស្ថានីយ៍ប្រេងសាំង។ តែនៅពេលដែល នាងទៅដល់ បែរជាឲ្យ នាងលក់ ផ្លូវភេទ ទៅវិញ។

ក្រោយពី ឪពុកម្ដាយរបស់នារីរងគ្រោះ ដឹងពីហេតុការណ៍នេះ ក៏ទាមទារឲ្យនាង ត្រលប់មកវិញ តែបែរជា ក្រុមជើងកាង ក្នុងប្រទេសនោះ ជំរិតទារប្រាក់ ៥,០០០ ដុល្លារអាមេរិក បើសិនជា ចង់ឲ្យនាង មានសិទ្ធសេរីភាព ឡើងវិញ៕


រូបខាងឆ្វេងជា Kelvin Okorie

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម