ផ្ទុះហ្គាស​ម៉ាស៊ីនត្រជាក់​ នៅកាស៊ីណូ Pillin Flamingo ស្លាប់ជាង​២នាក់​

 
 

ខេត្តប៉ៃលិន ៖ ជាងជួសជុល ម៉ាស៊ីនត្រជាក់កាស៊ីណូ Pailin Flamingo ម្នាក់ បានស្លាប់ភ្លាមៗនៅនឹង កន្លែង ចំណែកជាង ម្នាក់ទៀត រងរបួសធ្ងន់ សុសសាច់ ស្លាប់តាមផ្លូវ ក្បែរច្រកទ្វារអន្តរជាតិ ព្រំដែន កម្ពុជា-ថៃ ខណៈគេបម្រុង បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ប្រទេស ថៃ បន្ទាប់ពីជាងទាំង ២នាក់នេះ ជួសជុល (ផ្សារ) ធុងហ្គាសម៉ាស៊ីនត្រជាក់ បណ្តាលឱ្យ ផ្ទុះលាន់យ៉ាង កក្រើក ដូចផ្ទុះមីនតោន ធ្វើឱ្យបុគ្គលិក កាស៊ីណូ និងអ្នកចូលលេងល្បែង ទាំងខ្មែរ និងថៃ ផ្អើលរត់ជាន់ជើង គ្នាចេញពីក្នុង បន្ទប់អស់តែម្តង ។

ហេតុការណ៍នេះ បង្កឱ្យមានការ ភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៩ និង៣៥នាទី ព្រឹកថ្ងៃទី ០២ ឧសភា ២០១៥ ស្ថិតនៅក្នុងអគារ ខាងក្រោយ ក្រុមហ៊ុន កាស៊ីណូ Pailin Flamingo ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង ២នាក់ ១-ឈ្មោះស្រី ចាន់រ៉ា អាយុ២៥ឆ្នាំ ២-ឈ្មោះទាវ ពិសិដ្ឋ អាយុ២៦ឆ្នាំ ទាំង២នាក់ជា ជាងជួស ជុល ម៉ាស៊ីនត្រជាក់ មានស្រុកកំណើត រស់នៅភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ប្រភពពីសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ ខាងម្ចាស់ក្រុមហ៊ុនកាស៊ីណូខាងលើ បានជួលជាង ទាំងពីរនាក់ (ជនរងគ្រោះ) យកមកធ្វើ ម៉ាស៊ីនត្រជាក់ ក្នុងបន្ទប់កាស៊ីណូ ដែលជាប់គាំងមិន ដំណើរការអស់ រយៈពេលប៉ុន្មានថ្ងៃ កន្លងមក លុះពួកគេបាន នាំគ្នាដោះ ជួសជុល (ផ្សារ) ធុងហ្គាស់ ម៉ាស៊ីនត្រជាក់ចុះឡើងៗ តាំងពីព្រឹករហូត ដល់ម៉ោងជិត៩ និង៣៥នាទី ស្រាប់តែ ធ្លាយធុង បណ្តាលឱ្យផ្ទុះ លាន់យ៉ាង កក្រើកដូចផ្ទុះមីនតោន ធ្វើឱ្យមានការផ្អើល ឆោឡោរត់ ជាន់ជើងគ្នាព្រោងព្រាត ។

ប្រភពបន្តថា លុះគេចូលទៅមើលក្នុងអគារកាស៊ីណូខាងក្រោយ ស្រាប់តែឃើញជាងម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង បាត់ទៅហើយ ដោយ ឡែក ម្នាក់ទៀត រងរបួស សុសសាច់ដេកដួល នៅក្នុងថ្លុកឈាម ហើយក៏ត្រូវគេហៅ រថយន្តសង្គ្រោះ ដើម្បីដឹកទៅ ប្រទេសថៃ តែជា អកុសល ស្លាប់បន្តបន្ទាប់ ទាំងពីរនាក់តែម្តង ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម