បើករថយន្ត ដេវូកន្លះតោន បុករបាំងពុះចែកទ្រូង ផ្លូវអស់២ផ្ទាំង ម្ចាស់រថយន្តថា គ្មានចំណាំងផ្លាត

 
 

ភ្នំពេញ៖ របាំងពុះចែកទ្រូងផ្លូវ ចំនួន២ផ្ទាំង ត្រូវបានដួលរាប ដល់ដី ដោយសាររថយន្ត មួយគ្រឿង បានបើកបុក យ៉ាងពេញទំហឹង អ្នកបើកបររថយន្ត បាននិយាយថា របាំងពុះចែកទ្រូងផ្លូវគ្មាន ចំណាំងផ្លាត ដែលជាសញ្ញា សម្រាប់អ្នកបើកបរ ហាក់បីដូចជា យកដែក ទៅដាក់កណ្តាលផ្លូវ មើលមិនឃើញ ហេតុការណ៍នេះ កើតឡើងកាលពី ម៉ោងជិត៧យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្តោយ ផ្លូវសព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកដេវូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2N-7366 បើកបរដោយ បុរសម្នាក់ឈ្មោះ ស៊ី ណី អាយុ ២៣ឆ្នាំ មានមុខរបរបើកបរ រស់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បើកបរម្នាក់ឯង លុះមកដល់ចំណុច កើតហេតុ ជ្រុលទៅបុក របាំងពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យរបាំង ពុះចែកទ្រូងផ្លូវ ចំនួន២ផ្ទាំង ដួលទៅនិងដី ចំណែករថយន្ត ក៏រងការខូចខាត ផ្នែកខាងមុខផងដែរ ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ បាននាំទាំងរថយន្ត និងអ្នកបើកបរ ទៅកាន់ប៉ុស្តិ៍ រួចបានបញ្ជូន ទៅកាន់ចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ គ្នាជាក្រោយ។

បើតាមអ្នកបើកបរ រថយន្តបាននិយាយថា ការដែលជ្រុលទៅ បុករបាំងពុះចែកទ្រូង ផ្លូវបែបបនេះ គឺដោយសារតែ របាំងពុះចែកទ្រូងផ្លូវ ពុំមានដាក់ ចំណាំងផ្លាត ឲ្យអ្នកបើកបរបានមើល ឃើញពីចម្ងាយ ហាក់បីដូច ជាដាក់ដែកចោល នៅកណ្តាលផ្លូវ មិនទាន់ក៏ជ្រុល ទៅបុកតែម្តងទៅ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម