ក្រោយបញ្ចប់ ការសួរនាំ ជនសង្ស័យ ម្នាក់ត្រូវឃាត់ខ្លួន ពាក់ព័ន្ធអារក សម្លាប់និស្សិត ឆ្នាំទី៣ នៅខណ្ឌទួលគោក

 
 

ភ្នំពេញ៖ នគរបាល ខណ្ឌទួលគោក បានសម្រេចបញ្ជូន ជនសង្ស័យម្នាក់ ដែលជាមេជាង ក្រឡឹង ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដោយមានការឯកភាព ពីសំណាក់ តំណាងអយ្យការ ដែលសង្ស័យ ជាប់ពាក់ព័ន្ធទៅនឹង អំពើឃាតកម្ម អារកសម្លាប់ និស្សិតឆ្នាំទី៣ នៅវិទ្យាស្ថាន «ខ្មែរជំនាន់ថ្មី» កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ៩៦ ផ្លូវ២០២ ក្រុមទី១៨ ភូមិ៧ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌ ខណ្ឌទួលគោក បានបញ្ជាក់នៅ រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ នេះថា «ជនសង្ស័យ ហាក់ វុទ្ធី ហៅចំរើន ជាមេជាងក្រឡឹង ត្រូវបានឃាត់ខ្លួន និងបញ្ជូន ទៅកាន់តុលាការ នៅល្ងាចថ្ងៃនេះ ឬព្រឹកស្អែក ដើម្បីបន្ដការសួរនាំ ពីសំណាក់ព្រះរាជអាជ្ញា ថាតើពិតជា ជាប់ពាក់ព័ន្ធ នឹងអំពើឃាតកម្ម ទៅលើជនរងគ្រោះ ដែលជានិស្សិត ឬមួយយ៉ាង ណានោះ»។

មន្ដ្រីនគរបាល រូបនេះ បានបន្ដថា ជនសង្ស័យមិនទាន់ ឆ្លើយសារភាព នៅឡើយទេ នៅពេលសមត្ថកិច្ច ធ្វើការសួរនាំ ប៉ុន្ដែដោយយោងទៅ តាមស្លាកស្នាម និងភស្ដុតាងមួយចំនួន នៅកន្លែងកើតហេតុ អាចដាក់បន្ទុកថា ជននេះពិតជា អាចជាប់ពាក់ព័ន្ធ ទៅនឹងអំពើ ឃាតកម្ម ខាងលើ ហើយតាមបញ្ជា ពីលោកអធិការ ខណ្ឌទួលគោក ដែលមានការ ឯកភាពពីតំណាង អយ្យការនោះ ក៏ធ្វើការឃាត់ខ្លួន ដើម្បីត្រៀម បញ្ជូនទៅកាន់ តុលាការតែម្ដង ។ តាមមន្ដ្រី នគរបាលដដែល ពេលបញ្ជូនទៅ កាន់តុលាការ ពេលនោះ ព្រះរាជអាជ្ញា និងបន្ដការងារ សាកសួរ ហើយការសម្រេច ចោទប្រកាន់ ឬមិនចោទប្រកាន់នោះ ជាឆន្ទានុសិទ្ធិ របស់តុលាការ ។

ការឃាត់ខ្លួនបុរស មេជាងក្រឡឹងរូបនេះ បានធ្វើឡើង ខណៈដែល មនុស្ស៥នាក់ ពោលមេជាងក្រឡឹង ប្រពន្ធ កូនជាងពីរនាក់ និងអ្នកមកយក គ្រឿងក្រឡឹងម្នាក់ ត្រូវបាននគរបាល ខណ្ឌទួលគោក ហៅទៅធ្វើការ សួរនាំកាលពី រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ ។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង១០ និង៣០នាទី នៅកន្លែងក្រឡឹងគ្រឿង បន្លាស់រថយន្ត ស្ថិតនៅផ្ទះ លេខ៩៦ ផ្លូវ២០២ ក្រុមទី ១៨ ភូមិ៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានករណី និស្សិតច្បាប់ឆ្នាំទី៣ នៅវិទ្យាស្ថាន «ខ្មែរជំនាន់ថ្មី» ម្នាក់ បានស្លាប់ ដោយការអារ.ក នៅក្នុងបន្ទប់ទឹក ហើយនិស្សិតម្នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះ ណុប ប៊ុនធឿន ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ ខាងលើ និងមានស្រុកកំណើត ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់តំបង ។

ក្នុងករណីនេះព័ត៌មាន ជាជំហានដំបូង ត្រូវបានគេរាយការណ៍ថា ជាករណីអត្តឃាត ដោយជនរងគ្រោះ យកកាំបិតអារ.ក សម្លាប់ខ្លួនឯង ។ តែក្រោយពីធ្វើការ ត្រួតពិនិត្យ និងការធ្វើ កោសល្យវិច្ច័យ ពីសំណាក់ នគរបាលជំនាញ ជាច្រើនម៉ោងមក នគរបាល សន្និដ្ឋានថា ជាអំពើឃាតកម្ម និងបានធ្វើការ ឃាត់ខ្លួនជនពាក់ព័ន្ធ ៥នាក់ មកកាន់អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីសាក សួរតែម្តង៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម