រអិល​ត្រាក់ទ័រ​លើ​ផ្លូវ​ ចំណោត ស្ទុះ​ចាប់​ហ្វ្រាំង ដួល​ ចំ​កង់​ កិន​ក្បាល​ស្លាប់

 
 

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ខណៈចតត្រាក់ទ័រលើផ្លូវចំណោតដើម្បីដាក់ធុងទឹក ត្រាក់ទ័រនោះក៏ រអិល ចុះក្រោម ត្រូវយុវជន នោះ ស្ទុះរត់ទៅ ចាប់ហ្វ្រាំង តែបានដួលពីមុខកង់ ត្រាក់ទ័រ បណ្តាល ឱ្យកិនចំ ក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែង ។

ប្រភពបានឱ្យដឹងថា បន្ទាប់ពីត្រាក់ទ័រនោះកិនអ្នកបើកបរស្លាប់ហើយ ក៏ជ្រុលទៅ បុកផ្ទះរបស់ អ្នកភូមិមួយ ខ្នងទៀត បណ្តាលឱ្យ ខូចជញ្ជាំងអស់មួយចំហៀង ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី០២ ឧសភា ២០១៥ នេះ ស្ថិតនៅចំណុច ភូមិភ្នំព្រឹក ឃុំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះអេន ទន់អី អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិបេងស្អាត ឃុំភ្នំ ព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ចំណែកឯម្ចាស់ផ្ទះដែលត្រូ វត្រាក់ទ័របុក ជញ្ជាំងឈ្មោះ ឈៀង ចិត្ត ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ក្នុងភូមិកើត ហេតុខាងលើ ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកត្រាក់ទ័រតិចៗតាមផ្លូវ លុះមកដល់ចំណុច កើតហេតុ ក៏ឈប់ ត្រាក់ទ័រនោះ ដើម្បីដាក់ទឹកយកទៅភ្ជួរស្រែ ទើបមាន ហេតុការណ៍នោះ កើតឡើង តែម្តង ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម