សំណុំរឿង​លោក អាំង មាលតី និងថោ​ង សា​រ៉ាត់ អង្គភាព​ប្រឆាំង​អំពើ ​ពុក​រលួយ​កំពុង​រក ​ភស្តុ​តាង​បន្ថែម

 
 

រាជធានីភ្នំពេញ ៖ ទាក់ទិននឹងសំណុំរឿង របស់លោក អាំង មាលតី អតីតប្រធាន សាលាដំបូងរាជធានី ភ្នំពេញ ដែលដោះលែង ឪពុកម្តាយ ថោង សារ៉ាត់ នោះត្រូវបាន លោក ឱម យ៉ិនទៀង បញ្ជាក់ថា នៅពេលដែល អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានភ័ស្តុតាង ក្នុងដៃ គ្រប់គ្រាន់ហើយ នឹងបញ្ជាក់ថា លោក អាំង មាលតី មានការជាប់ ពាក់ព័ន្ធ ឬក៏មិនពាក់ព័ន្ធ ក្នុងករណី ដោះលែងឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ។

លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ថ្លែងបញ្ជាក់បែបនេះ ដល់ អ្នកសារព័ត៌មាន កាលពីថ្ងៃទី៣០ មេសា ២០១៥ នៅអង្គភាព ប្រឆាំងអំពើពុករលួយ ក្រោយជំនួប ជាមួយតំណាង FBI ។ ករណីលោក អាំង មាលតី ACU បានអញ្ជើញគាត់ មកសាកសួរ ចំនួនពីរដងមកហើយ ហើយយើងកំពុងតែ ពិនិត្យមើលថា មានអ្វីចាំបាច់ ត្រូវហៅគាត់មក ដើម្បីសួរ គាត់ទៀតឬអត់ ? បើមាន យើងនឹងហៅ គាត់មកទៀត ដើម្បីសាកសួរបន្ថែម ។

លោកទេស រដ្ឋមន្ត្រីថ្លែងថា យើងនៅមានការ លំបាកក្នុង ការសន្និដ្ឋាន យើងត្រូវការ ភ័ស្តុតាងបន្ថែម ទៀត បើបានភ័ស្តុងតាង នោះយើង អាចថា ពាក់ព័ន្ធ ឬក៏មិនពាក់ព័ន្ធ ពីព្រោះធំបំផុត នៅលើភ័ស្តុតាង ។ ប៉ុន្តែនៅក្នុង ដៃយើង មិនទាន់មាន ភ័ស្តុតាងគ្រប់គ្រាន់ ហើយបើឆ្លើយ ប្រាប់អ្នកសារព័ត៌មាន នៅពេលនេះ ហាក់ដូចជាលឿនពេក ហើយសម្រាប់ចំណាត់ការ របស់អង្គភាព ។

ទាក់ទិន នឹងសំណុំរឿងឧកញ៉ា ថោង សារ៉ាត់ វិញ ត្រូវបានលោក ឱម យ៉ិនទៀង ឲ្យដឹងថា លោកឧកញ៉ា ថោង សារ៉ាត់ ជាមនុស្សទី៩ ដែលអង្គភាព ប្រឆាំងអំពើពុករលួយ បានសួរនាំ ករណីយកលុយរាប់សិប ម៉ឺនដុល្លារមកសូកប៉ាន់ ដែលផ្សព្វផ្សាយ តាមរយៈខ្សែវីដេអូមួយ ប៉ុន្តែ ថោង សារ៉ាត់ បានបដិសេធ គ្រប់ចំណុចហើយថា មិនបានសូកប៉ាន់ អ្នកណាទេ ពាក់ព័ន្ធករណី បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងដោះលែង ឪពុកម្តាយចេញ ពីពន្ធនាគារ ។ 

លោកទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា នេះជាជួងមួយ ដាស់អង្គភាពប្រឆាំង អំពើពុករលួយឲ្យ ចាប់ផ្តើមធ្វើ ការ ហើយ ខ្ញុំនិងតុលាការ នគរបាល ក៏ចាប់ផ្តើម សង្ស័យដែរ ។ ខ្ញុំចាប់ផ្តើមធ្វើការ ដោយសម្ងាត់ ចាប់តាំងពីពេលនោះមក ។ អ៊ីចឹងនៅ ពេលដែល ថោង សារ៉ាត់ មកវិញ យើងខ្ញុំ មានភារកិច្ចត្រូវសួរ ដើម្បីសួរបំភ្លឺគាត់ យកភ័ស្តុតាងពី គាត់ថា គាត់ចាយអស់ប៉ុន្មាន អ្នកណាជាអ្នក យកលុយទៅឲ្យគេ អ្នកណាជាអ្នក ទទួល ។ ប៉ុន្តែការសួរ៣ ទៅ៤ម៉ោង គឺ ថោង សារ៉ាត់ គាត់បដិសេធថា មិនបានឲ្យលុយ ទៅអ្នកណាឡើយ ។

ទោះជាយ៉ាងណា ក្តី លោក ឱម យ៉ិនទៀង លើកឡើងថា «យើងខ្ញុំត្រូវរកភ័ស្តុតាង តើភ័ស្តុតាងគាត់ មានឲ្យ ឬភ័ស្តុតាងគាត់ អត់មានឲ្យមែន ឬ យ៉ាងម៉េចទៀត នេះជាភារកិច្ច រកភ័ស្តុតាងបន្តទៀត ។ វាមិនមែនរឿង សាមញ្ញទេ រឿងគេកើតហើយ ក៏ពិបាក គេមិនទាន់ដឹង ខ្លួនក៏ ពិបាក ចុះទម្រាំ គេដឹងខ្លួនទៀត ! ប៉ុន្តែយើង នៅតែបន្ត មិនមែនថោង សារ៉ាត់ ជាមនុស្សទី១ទេ គឺ ថោង សារ៉ាត់ ជាមនុស្សទី៩ ដែល ACU បានស្តាប់ និងសួរនាំ ហើយយើងនៅ ត្រូវការអ្នកសួរនាំ ប៉ុន្មាននាក់ថែមទៀត ដើម្បីលូករក ភ័ស្តុតាង លូករកឯកសារ ដោយមិនបំពាន លើ ច្បាប់ ។ ចាប់តាំងពី ដំណើរការមក ដល់ពេលនេះ ឯកសារមានចង់ កន្លះទូ ហើយ ឯកសារខ្លះអាច ប្រើប្រាស់បាន និងខ្លះមិនអាច ប្រើ ប្រាស់ បាន» ។

សំណុំរឿង ដែលក្តៅនោះ ត្រូវបានលោកទេសរដ្ឋមន្ត្រីឲ្យដឹងទៀតថា នៅពេលដែលស្តាប់ចម្លើយរបស់ ថោង សារ៉ាត់ គឺគាត់បានប្រកែក គ្រប់ចំណុច នៃការសូកប៉ាន់ ហើយគាត់ថា មិនបានសូកប៉ាន់អ្នកណាទេ ។

សូមរំឭកថា ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦ មេសា ២០១៥ នៅច្រកព្រំដែន កម្ពុជា-វៀតណាម (បាវិត) ខេត្តស្វាយរៀង ។ លោកត្រូវបាន តុលាការចោទ ប្រកាន់ពីបទ «ផ្តើមគំនិតក្នុង អំពើឃាតកម្ម គិតទុកជាមុន ប្រើប្រាស់ និងរក្សា អាវុធ ខុសច្បាប់» ក្នុងសំណុំរឿងបាញ់ សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ វិច្ឆិកា ២០១៤ កន្លងមក ខណៈលោក ឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បីទៅទិញ ផ្លែឈើនៅមុខហាង លក់ផ្លែឈើមួយ ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម