យោធា​​​វរ​សេនា​តូច​​៥១៥ បើក​រថយន្ត​​​ទាំងស្រវឹង​​​ បុកត្រាក់ទ័រ​រង​របួស បាក់​​​ភ្លៅ​ម្នាក់ និង​ម្នាក់​​ទៀត​​ របួស​​​ស្រាល

 
 

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត របស់យោធា វរសេនាតូច ការពារព្រំដែនលេខ ៥១៥ម្នាក់ បើកលឿន ពេលយប់ គួបផ្សំនឹង ស្រវឹងផងនោះ បានបុកជាមួយ ត្រាក់ទ័រមួយគ្រឿង បណ្តាលឱ្យ អ្នករួមដំណើរ ម្នាក់រងរបួសបាក់ភ្លៅ ចំណែកអ្នក បើកបររង របួសស្រាល រីឯអ្នកបើក ត្រាក់ ទ័រ ក្រោយពី កើតហេតុបាន រត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះ  កើតឡើងកាល ពីវេលាម៉ោង ០៦ និង៤៩នាទីយប់ ថ្ងៃទី៣០ មេសា ២០១៥ ស្ថិតនៅចន្លោះ បង្គោលខ្សែភ្លើង លេខ០១៧៤ ខាងលិចវិទ្យាល័យ ហ៊ុន  សែន ឈ្នួរមានជ័យ ក្នុងភូមិ គោកទ្រាស ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកអនុសេនីយ៍ត្រី ភ្លឹង វិចិត្រ នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ បានប្រាប់ឱ្យដឹងថា ដំបូងមាន រថយន្ត ១គ្រឿងម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J.7920 បើកបរ ដោយឈ្មោះ ព្រឹម  ជុន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បម្រើការជា យោធាក្នុងអង្គភាព វរសេនាតូចការពារ ព្រំដែនលេខ៥១៥ និងអ្នករួមដំណើរ ម្នាក់ទៀត ឈ្មោះជិន សម្ផស្ស ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បម្រើការជាយោធា ក្នុងអង្គភាពវរសេនា តូចការពារព្រំដែន លេខ៥១៥ ដែរ ។

រថយន្តបានបើកក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នា លុះពេលដល់ចំណុចកើតហេតុ រថយន្តបានបើកបុក ត្រាក់ទ័រពីក្រោយ បណ្តាល ត្រាក់ទ័រក្រឡាប់ផ្ងារ ជើងឡើងលើខូចខាតធ្ងន់ រីឯអ្នកបើកបរ ត្រាក់ទ័របានលោតចុះ រួចរត់គេចខ្លួនបាត់ ចំពោះរថយន្ត ខូចធ្ងន់ផ្នែកខាងមុខ ។ ចំពោះអ្នកបើកបរ រថយន្តរបួសស្រាល និងអ្នករួមដំណើរ របួសធ្ងន់ បាក់ភ្លៅខាងស្តាំ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម