មានទំនាស់ ពាក្យសំដី ជាមួយសង្សារ លបទៅចងក សម្លាប់ខ្លួននៅ លើចុងក្រសាំង

 
 

ភ្នំពេញ៖ យុវជនម្នាក់ បានមកលេង នៅបន្ទប់ជួលសង្សារ ចំនួន៥ ថ្ងៃមកហើយ រួចបាទំនាស់ពាក្យសំដី ជាមួយសង្សារ កាលពីល្ងាច លុះព្រឹកឡើងគេ បានប្រទះឃើញចងក សម្លាប់ខ្លួន នៅលើចុងក្រសាំង ស្លាប់បាត់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាល ពីវេលាម៉ោង ៦និង១០នាទី ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចដើមក្រសាំង ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ថុន ផល្លា ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរ ជាកម្មករធ្វើចំការ នៅឯខេត្ត រតនៈគិរី មាស្រុកកំណើត នៅភូមិឈើតូច ឃុំឈើខន្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកសង្សារ របស់ជនរងគ្រោះនោះ ពុំត្រូវបានគេ ស្គាល់ឈ្មោះទេ ។

បើយោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១ ខែឧសភា ម៉ោងប្រហែល ជា៦ល្ងាច ជនរងគ្រោះ បានមានទំនាស់ ពាក្យសំដី ជាមួយនិងសង្សារ របស់គេបន្តិចបន្តួច លុះដល់ម៉ោងប្រហែល៨យប់ ជនរងគ្រោះ បានដើរចេញ ពីបន្ទប់ជួលរបស់ សង្សារខ្លួន ដោយកាន់ក្រមា មួយជាប់ នៅនិងដៃផងដែរ ពេលនោះសង្សារបាន សួរថា ម៉េចក៏មិន យកអាវទៅផង គេថែមទាំង បានឆ្លើយតបថា ផ្ញើសិន រួចក៏ចេញទៅបាត់ មិនដឹងជាទៅទីណា លុះព្រឹកឡើង ត្រូវបានប្រជាពលរដ្ឋ ជាអ្នកខ្វាក្តាម ប្រទះឃើញ ចងក នៅលើចុងក្រសាំង ស្លាប់បាត់ទៅហើយ រួចបានរាយការណ៍ ប្រាប់នគរបាល មូលដ្ឋានឲ្យចុះ ទៅពិនិត្យ សាកសពរួចនគរបាល បានសន្និដ្ឋានថា ជនរងគ្រោះ បានចងសម្លាប់ខ្លួន ដោយខ្លួនឯង ពិតប្រាកដមែន និងបានដឹកយកមកតម្កល់ នៅវត្តពោធិ៍ចិនតុង ដើម្បីរងចាំ ក្រុមគ្រួសារ មកទទួលយក ទៅធ្វើតាមប្រពៃណី ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម