គោ៣ក្បាល​ត្រូវ ចោរ​លួច​ដឹក​ចេញ ពីក្រោល​សម្លាប់ ​ពន្លះយក​សាច់​អ​ស់

 
 

ខេត្តកណ្តាល ៖ គោរបស់ប្រជាពលរដ្ឋ ចំនួន៣ក្បាល ក្នុងនោះមានមេគោ២ក្បាល ខណៈម្ចាស់ចងឱ្យ ដេក ក្នុងក្រោលក្រោមផ្ទះ ត្រូវក្រុម ចោរ លួចដឹកចេញយក ទៅសម្លាប់ពន្លះយកសាច់ភ្លៅ និងជើងមុខ ដោយបន្សល់ ទុកតែដងខ្លួន និងក្បាល ហើយត្រូវគេប្រទះឃើញ បង្កឱ្យ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៥ និង២០នាទីទៀបភ្លឺ ថ្ងៃទី០២ ឧសភា ២០១៥ នេះ ស្ថិតនៅចំណុច ជិតគល់ស្ពានជប៉ុនទី២ ជាប់ផ្លូវជាតិ លេខ១ ក្នុងភូមិសំរោងក្អែ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើតាមសម្តីរបស់ម្ចាស់ឈ្មោះហ៊ី ប៊ុនថន អាយុ៣១ឆ្នាំ បានរៀបរាប់ថា ជារៀងរាល់យប់ ឱ្យតែឮឆ្កែព្រូស គាត់តែងតែងើប មើលគោក្នុង ក្រោល ប៉ុន្តែនៅយប់ថ្ងៃ កើតហេតុ រូបគាត់មិនបាន ឮសំឡេងអ្វីទាំងអស់ ដោយដេក លង់លក់ទល់ភ្លឺ ។ លុះព្រឹកឡើង មានកម្មករបេះស្វាយ រត់មក ប្រាប់ថា ឃើញគោត្រូវចោរ ពន្លះយកសាច់អស់ នៅចម្ងាយពីផ្ទះ ប្រហែល១ពាន់ម៉ែត្រ ។ ពេលគាត់រត់ ទៅមើល ទើបដឹងថា នោះ គឺជាគោ របស់គាត់៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម