ឈុត​សម្ដែង​ពី​ MJ ធ្វើ​ឲ្យ​រំភើប​ពេញ​ឆាក​ Billboard Music Awards 2014

 
 

ក្រៅ​ពី​ការ​សម្ដែង​ផ្ទាល់​ពី​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប កម្មវិធី Billboard Music Awards 2014 កាល​ពី​ថ្ងៃ​អាទិត្យ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​រំភើប​ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង តាម​រយៈ​ការ​បង្ហាញ​វីដេអូ​សម្ដែង​ពិសេស​របស់​ ស្ដេច​ចម្រៀង​ប៉ុប Micheal Jackson ក្នុង​បទ “A Slave to the Rhythm” ។

តាម​រយៈ​បច្ចេកវិទ្យា​ 3D ជាមួយ​ការ​រៀប​ចំ​យ៉ាង​ពិសេស ធ្វើ​ឲ្យ​វីដេអូ​នេះ​មើល​ទៅ​ហាក់​បី​ដូច​ជា​ការ​សម្ដែង​ផ្ទាល់​ដូច្នោះ​ដែរ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​រំភើប​ដល់​ថ្នាក់​ហូរ​ទឹកភ្នែក ដោយ​សារ​ក្ដី​នឹក​រឭក​ដល់​តារា​ចម្រៀង​រូប​នេះ។ បទ​នេះ បាន​ថត​ទុក​តាំង​ពី​ឆ្នាំ​១៩៩១​ម្ល៉េះ ក៏​ប៉ុន្តែ​ទើប​តែ​ចេញ​លក់​ក្នុង​អាល់ប៊ុម “Xscape” កាល​ពី​សប្ដាហ៍​មុន​នេះ​ប៉ុណ្ណោះ។

ចង់​ដឹង​ថា​ពិសេស​យ៉ាង​ណា​នោះ ​មាន​តែ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​តែ​ម្ដង៖


ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម