ជាប់​ខ្នោះ​ព្រោះ​យក​ខ្នង​កាំបិត​ ទៅអារ ដៃ​គេ​​លេង ដឹង​អី​​ចំ មុខ​កាំបិ​ ត​មុត​​មែន​ សើច​លែង​សម

 
 

ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការចាប់ខ្លួន បន្ទាប់ពីមាន ពាក្យបណ្តឹង ពីជនរងគ្រោះ ប្តឹងក្នុង ករណីហិង្សា កាលវេលាម៉ោងជាង ៧យប់ ថ្ងៃទី៣០ មេសា ២០១៥ ស្ថិតនៅ ភូមិព្រែក ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

តាមប្រភពឱ្យដឹងថា មុនដំបូងឡើយ ជនរងគ្រោះមានគ្នា២ ទៅ៣នាក់ បាននាំគ្នាអង្គុយ ជួបជុំហូប ចុកបន្តិចបន្តួច ខណៈនោះ ជនសង្ស័យ បានដើរសំដៅទាំងដៃកាន់កាំបិត ហើយក៏បាន ចាប់ដៃជន រងគ្រោះម្នាក់ ក្នុងចំណោម នោះយកកាំបិត ទៅអារដៃ ធ្វើឱ្យរបួសដៃ ខាងឆ្វេង តែមិនធ្ងន់ធ្ងរទេ ។ ក្រោយមក ជនសង្ស័យបានគំរាមទៅជនរងគ្រោះ មិនឱ្យប្តឹងសមត្ថកិច្ច ណាឡើយ ។

សាក្សីម្នាក់ឈ្មោះថុន ដែន បានរៀបរាប់ថា ពេលនោះខ្លួនបានទៅអង្គុយលេងនៅ ផ្ទះឈ្មោះវ័ន្ត ហើយឈ្មោះ ប៊ូរ ចាន់សាយ កំពុងផឹកស្រាជាមួយឈ្មោះរី, ឈ្មោះឡន ដែលជា ម្ចាស់ផ្ទះ ស្រាប់តែ ជនសង្ស័យម្នាក់ ចូលទៅហើយ ចាប់ដៃរបស់ ឈ្មោះប៊ូរ ចាន់សាយ យកកូនកាំបិតអារ បណ្តាល ឱ្យរបួស កំភួនដៃឆ្វេង ភ្លាមនោះក៏បង្កការផ្អើល ហើយជន រងគ្រោះបានឱ្យ មិត្តភក្តិជួយរុំ មុខរបួសឱ្យ ចំណែកជន សង្ស័យ ក៏បានគេចខ្លួន លុះមួយសន្ទុះ ក្រោយមក ក៏ឮដំណឹងថា កម្លាំងប៉ូលិសចាប់ខ្លួនបាន ។

លោកហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ជនសង្ស័យ ឈ្មោះយ៉ែម ភក្កី ហៅ ចេស ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ជាមុខ សញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ២លើកមកហើយ ។

ជនសង្ស័យជាជនប្រើប្រាស់ថ្នាំញៀន និងបានជាប់ពន្ធនាគារ២លើក ក្នុងករណីបទល្មើផ្សេងពីគ្នា ដែលបាន ប្រព្រឹត្ត នៅក្រុងស្ទឹងត្រែងកន្លងមក បច្ចុប្បន្នជំនាញបានកំពុងកសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង ដើម្បីចាត់ការ តាមផ្លូវច្បាប់។

ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនគ្រាន់តែធ្វើលេងប៉ុណ្ណោះ ក៏ត្រូវប៉ូលិសចាប់ខ្លួនដែរ មុន ដំបូងឡើយ ខ្លួនបានឃើញ អ្នកនៅក្នុងភូមិអង្គុយផឹកស្រា ខ្លួនក៏យកកាំបិត ទៅអារដៃ គេលេងទេ តែមិននឹកស្មានថា បែរជាទៅ ចំមុខកាំបិតវិញ បណ្តាលឱ្យ របួសតែម្តង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម