គូស្នេហ៍ជប៉ុន យកសាកសព កូនដាក់ក្នុង ទ្រុងទន្សាយ ក្រោយពី សម្លាប់ យ៉ាងចាស់ដៃ

 
 

ជប៉ុន៖ នេះជារឿង នឹកស្មាន មិនដល់ ដែលប្ដីប្រពន្ធមួយគូ បានសម្លាប់ កូនប្រុស របស់ខ្លួន ដោយសារតែ មិនស្ដាប់ បង្គាប់ និងគោរព។

តាមប្រភពព័ត៌មាន ពី ប៉ូលីស ក្នុងទីក្រុង តូក្យូ បានឲ្យដឹងថា លោក Shinobu  អាយុ ៣១ឆ្នាំ និងនាង Tomomi Minagawa  អាយុ ២៨ឆ្នាំ ជាភរិយា បានសារភាពថា ពួកគេ ពិតជា បានសម្លាប់ កូនប្រុសខ្លួន និងអ្នក ទាំងពីរ ត្រូវបាន ឃាត់ខ្លួន កាលពីថ្ងៃទី ២៨ ខែ មេសា មុននេះ។ តាមរយៈការ សាកសួរ យ៉ាងលំអិត បានបកស្រាយ ឲ្យច្បាស់ថា ដំបូង ឡើង អ្នកទាំងពីរ បានបង្អត់ អាហារ ក្មេងប្រុសនេះ រួចច្របាច់ក និងយកដៃ ខ្ទប់ច្រមុះ និងយក កន្សែង ខ្ទប់មាត់ ដែលមិនអាច ឲ្យវា ដកដង្ហើមបាន។ ក្រោយពី ទុកអស់ ៤ខែ ក្នុងទ្រុង សត្វទន្សាយ ពួកគេ ក៏សម្រេចចិត្ដ វេចខ្ចប់ សាកសព កូនប្រុសរបស់ខ្លួន ក្នុងប្រអប់ និងបោះចោល ក្នុងទន្លេ ខណៈដែល សាកសព ក្មេងនេះ នៅមិនទាន់រក ឃើញនៅឡើយ។

មូលហេតុ ដែលស្ដ្រីជាម្ដាយ ធ្វើបែបនេះ ត្រូវបាន ឲ្យដឹងថា ដោយសារតែ កូនប្រុស អាយុ ៣ឆ្នាំនេះ មិនគោរពនាង។ យ៉ាងណាមិញ ប្ដីប្រពន្ធ មួយគូនេះ មានកូន ៦នាក់ ក្នុងបន្ទុក ដែលកាលពី មុន អ្នកទាំងពីរ ក៏ធ្លាប់ចាប់ខ្លួន ពីបទ វាយដំ ទៅលើកូនស្រីម្នាក់ ក្នុងចំនោម អ្នកទាំង ៦នេះផងដែរ៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម