សមត្ថកិច្ច បានឃាត់ខ្លួន មនុស្ស ៥នាក់ សាកសួរ ពាក់ព័ន្ធករណី និស្សិតច្បាប់ ឆ្នាំទី៣ ម្នាក់ស្លាប់ ដោយការ អារ.ក នៅក្នុង បន្ទប់ទឹក ស្ថិតក្នុងភាព អាថ៌កំបាំង នៅឡើយ
ភ្នំពេញ៖ ករណីនិស្សិតច្បាប់ឆ្នាំទី៣ម្នាក់ ដែលបានស្លាប់ដោយការ អារ.ក នៅក្នុងបន្ទប់ទឹក កាលពីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ កំពុងតែស្ថិត ក្នុងភាពអាថ៌កំបាំងនៅឡើយទេ ហើយជុំវិញ ករណីនេះ នគរបាល បានធ្វើការ ឃាត់ខ្លួន មនុស្ស ៥នាក់ ដើម្បីសាក សួរពាក់ព័ន្ធ ករណីនេះ ផងដែរ។ ប៉ុន្តែទោះ បីជាយ៉ាងណាក្តី នគរបាលមិន បានផ្តល់ អត្តសញ្ញាណជន ទាំង៥នាក់នោះទេ គ្រាន់តែគេ បានដឹងថា ជនទាំង៥ នាក់នោះ មានស្រីម្នាក់ ជាប្រពន្ធ មេជាងក្រឡឹង មេជាង ប្រឡឹង កូនជាង២នាក់ និងអ្នកយក គ្រឿងមក ក្រឡឹងម្នាក់ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីនិស្សិតច្បាប់ឆ្នាំទី៣ម្នាក់ ដែលបានស្លាប់ ដោយការ អារ.ក នៅក្នុង បន្ទប់ទឹក កាលពីព្រឹកថ្ងៃទី៣០ ខែមេសា កន្លងមកនេះ គឺពិតជាស្ថិតនៅ ក្នុងភាព មិនទាន់ច្បាស់ លាស់នៅឡើយទេ ដោយហេតុថា ក្រោយពីការ ពិនិត្យយ៉ាង ល្អិតល្អន់ នៅកន្លែង កើតហេតុ ពីសំណាក់ ស្ថាប័នជំនាញ គឺមិនបានរក ឃើញកាំបិត ដែលជា វត្ថុតាង នៅក្បែរសព ជនរងគ្រោះនោះទេ ហើយជន ទាំង៥នាក់ ដែលហៅ មកធ្វើការ សាកសួរនេះ ក៏មិនបាន សារភាពអ្វីដែរ ដែលដាច់ខាត ករណីនេះ ត្រូវតែធ្វើ ការស្រាវជ្រាវ ឲ្យបានល្អិត ល្អត់បំផុត ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី១ ខែឧសភា វេលាម៉ោងប្រមាណ ៣និង៣០នាទី មានការ ចូលរួម ពីស្ថាប័ន តុលាការផងដែរ បានចុះធ្វើការត្រួតពិនិត្យ ទីតាំងកើត ហេតុជាថ្មី ម្តងទៀត ដើម្បីស្រាវជ្រាវ រកវត្ថុតាង ឈានទៅកំណត់ លើករណីនេះ ឲ្យបានច្បាស់លាស់។
គួរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង១០និង៣០នាទី នៅកន្លែង ក្រឡឹង គ្រឿងបន្លាស់រថយន្ត ស្ថិតនៅផ្ទះ លេខ៩៦ ផ្លូវ២០២ ក្រុមទី១៨ ភូមិ៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានករណី និស្សិតច្បាប់ ឆ្នាំទី៣ម្នាក់ បានស្លាប់ ដោយការអារ.ក នៅក្នុងបន្ទប់ទឹក ហើយ និស្សិតម្នាក់នោះ ត្រូវបានគេស្គាល់ ឈ្មោះ ណុប ប៊ុនធឿន ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ ខាងលើ និងមានស្រុកកំណើត ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់តំបង ។ ក្នុងករណីនេះ ព័ត៌មាន ជាជំហានដំបូង ត្រូវបានគេ រាយការណ៍ថា ជាករណីអត្តឃាត ដោយ ជនរងគ្រោះ យកកាំបិត អារ.កសម្លាប់ ខ្លួនឯង។ តែក្រោយពីធ្វើការត្រួត ពិនិត្យ និងការធ្វើ កោសល្យវិច្ច័យ ពីសំណាក់ នគរបាលជំនាញ ជាច្រើន ម៉ោងមក គឺនគរបាល មិនបាន ធ្វើការសន្និដ្ឋាន លើករណីនេះ ថាជាករណីអ្វីនោះទេ ដោយសារថា នៅកន្លែងកើតហេតុ ពោលគឺនៅជាប់ នឹងសពរបស់ ជនរងគ្រោះ មិនឃើញ មានកាំបិត ដែលជនរងគ្រោះ យកមកអារ.ក សម្លាប់ខ្លួនឯងនោះទេ ហើយដើម្បី កំណត់ករណីនេះ ឲ្យបាន ច្បាស់លាស់ នគរបាល ក៏បាន សម្រេចចិត្ត ធ្វើការឃាត់ ខ្លួនជនពាក់ព័ន្ធ ៥នាក់ មកកាន់ អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាក សួរតែម្តង ហើយក្រោយ ការសាកសួរ ជនទាំង៥នាក់ នោះក៏មិន បានសារភាពអ្វីដែរ។ ប៉ុន្តែទោះបី ជាយ៉ាងណាក្តី ជនទាំង៥នាក់នេះ នគរបាល កំពុងតែធ្វើការ ឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក នៅឡើយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!