រថយន្តយីឌុបក្រុមហ៊ុនណឹមម៉េងកិន កម្មការិនី កាត់ដេរម្នាក់ ធ្លាយពោះវៀនស្លាប់
រាជធានីភ្នំពេញ ៖ កម្មការិនីម្នាក់ចេញពីធ្វើការរោងចក្រដឹកបងប្អូនទៅស្រុកកំណើតថ្ងៃបុណ្យ ឈប់សម្រាកត្រូវ រថយន្តយីឌុប របស់ក្រុមហ៊ុន ណឹមម៉េងបើកកិនពីលើពាក់កណ្តាលខ្លួន ធ្លាយពោះ វៀនស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី៣០ មេសា លើកំណាត់ ផ្លូវជាតិលេខ៣ ទល់មុខសួន ឧស្សាហកម្មវឌ្ឍនៈ២ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំង ពង្រ ខណ្ឌដង្កោ ។ សពមានឈ្មោះ នូ សារីម ភេទស្រី អាយុ២៧ឆ្នាំ ជាកម្មការិនី កាត់ដេរនៅ រោងចក្រក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅបន្ទប់ ជួលក្បែរ រោងចក្រ មានស្រុកកំណើត នៅភូមិត្រពាំងរាំង ឃុំមហារាសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណែកបង ស្រីដែល រួមដំណើរជាមួយរងរបួសស្រាល មានឈ្មោះ នូ ភន អាយុ៣២ឆ្នាំ ធ្វើការនិងស្នាក់ នៅជាមួយគ្នា ។
បើតាមសម្តីបងស្រីរបស់សពបាន ឲ្យដឹងថា មុនពេលកើតហេតុគាត់ចេញពីធ្វើការ ហើយថ្ងៃទី១ និងទី២ ខែឧសភា ជាថ្ងៃបុណ្យ ឈប់សម្រាក ទើបប្អូនស្រីបានជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU 2311 មួយគ្រឿង ដឹករូបគាត់ ជាបងស្រី ទៅលេងស្រុក កំណើតធ្វើ ដំណើរពីជើងទៅត្បូង ស្របគ្នាជាមួយ រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ ដាយ ពណទឹកប៊ិច លាយស្លាទុំ អត់ស្លាកលេខ ជាប្រភេទរថយន្តយី ឌុបរបស់ ក្រុមហ៊ុនណឹមម៉េង ខណៈមកដល់ចំណុចខាងលើ រថយន្តបង្កបើក លឿនបានបើក បុកម៉ូតូរបស់គាត់ពី ក្រោយពេញ ទំហឹងអូស ជាង១០ម៉ែត្រ កិនម៉ូតូនៅ ជាប់កង់ មុខរថយន្ត ហើយកិនពី លើពាក់កណ្តាលខ្លួនប្អូនស្រី ដែលជាអ្នក បើកម៉ូតូនៅកង់ ក្រោយធ្លាយ ពោះវៀនតាមគូទ ស្លាប់គួរឲ្យ រន្ធត់ពេកក្រៃ ចំណែករូបគាត់ខ្ទាត ចេញពី រថយន្តរង របួសស្រាល ។
គួរកត់សម្គាល់ផងដែរថា រថយន្តរបស់ក្រុមហ៊ុន ណឹម ម៉េង គ្រាន់តែថ្ងៃទី៣០ មេសា បានកិនមនុស្ស ស្លាប់ដល់ ទៅ២នាក់នៅ ក្នុងរាជធានី ភ្នំពេញ ក្នុងនោះកិនស្លាប់នៅមុខរោង ចក្រ SL តាមផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ និងម្នាក់ទៀត កិនស្លាប់នៅ ខណ្ឌដង្កោនេះតែម្តង ។
ក្រោយពេលកើតហេតុអ្នកជិះលើរថយន្តមានគ្នា៣នាក់បានរត់គេចខ្លួន ចំណែកសព សមត្ថកិច្ចពិនិត្យរួចហើយបានប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!