ចាប់រំលោភ​នារីសតិ​ មិន​គ្រប់​បាន សម្រេចរហូត៣ឆ្នាំ​ បែក​ការណ៍ត្រូវ​​ជាប់​ខ្នោះ

 
 

ខេត្តកំពត ៖ បុរសម្នាក់ត្រូវ សមត្ថកិច្ចធ្វើការ ឃាត់ខ្លួនមកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីធ្វើការ សាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅ តុលាការ ដើម្បីចាត់ការ តាមច្បាប់ ។

ការឃាត់ខ្លួន ជនសង្ស័យខាងលើ កាលពី ថ្ងៃទី៣០ មេសា ២០១៥ បន្ទាប់ពីសមត្ថកិច្ច បានទទួលពាក្យ បណ្តឹងពីស្ត្រី ឈ្មោះសុខ ផលឡេង អាយុ៤៨ឆ្នាំ ដែលត្រូវជាម្តាយ របស់ក្មេងស្រីរងគ្រោះ បានប្តឹងទៅ លើជនសង្ស័យ ឈ្មោះ ងី ចាន់ក្តិប អាយុ៤៦ឆ្នាំ ថា បានចាប់រំលោភ កូនស្រីរបស់ខ្លួនមាន អាយុ២៣ឆ្នាំ ដែលជាមនុស្ស មានសតិមិនគ្រប់ រហូតបានសម្រេច កាលពីថ្ងៃទី២៩ មេសា ២០១៥ កន្លងមក ស្ថិតនៅចំណុចក្នុងចេតិយវត្តប្រាសាទ ខណៈនារីរងគ្រោះ ដើររើសអេតចាយ ក្បែរនោះម្នាក់ឯង ។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យឈ្មោះងី ចាន់ក្តិប បានសារភាពថា ខ្លួនពិតជា បានចាប់ រំលោភនារីរងគ្រោះ ខាងលើ ជាញឹកញាប់ណាស់ អស់រយៈពេល ៣ឆ្នាំមកហើយ ដោយពេលខ្លះខ្លួន ឱ្យលុុយនិយាយត្រូវគ្នា ខ្លះខ្លួន ចាប់រំលោភតែម្តង ឱ្យតែមាន ឱកាសស្ងាត់៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម