រថយន្ត​កូរ៉េ​បុក​ជាមួយ​សាំ​យ៉ុ​ង​ដឹក​ អ្នកដំណើរ របួសធ្ងន់-​ ស្រាល​ ៧​នាក់​ ស្លាប់១

 
 

ខេត្តកំពត ៖ យ៉ាងហោចណាស់មនុស្ស៧នាក់ រងរបួសធ្ងន់-ស្រាល និងស្លាប់ម្នាក់ ដោយឧប្បត្តិ ហេតុគ្រោះថ្នាក់ ចរាចរណ៍រថយន្ត បុកគ្នា លើកំណាត់ ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ មុខខ្លោងទ្វារ វត្តល្អាង ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៩ មេសា ២០១៥ ។

តាមសាក្សីនៅក្បែរកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ រថយន្តកូរ៉េ ចំណុះមួយ តោនកន្លះ បើកបរក្នុង ល្បឿនលឿន មានមនុស្ស ជិះ៣នាក់ទាំងអ្នកបើកបរ ទិសដៅពី កើតទៅលិច លុះមកដល់ ចំណុចកើត ហេតុមានរថយន្ត ដឹកអេស្កាវ៉ាទ័រ បើកថយ កាត់ទទឹងផ្លូវជាតិ ពេលនោះ រថយន្តកូរ៉េ ដែលបើកបរតាមបណ្តោយ ផ្លូវត្រង់ ក៏បានគេច ចេញពីរថយន្ត ដឹកអេស្កាវ៉ាទ័រ នោះផុតពី ទ្រូងផ្លូវ ស្រាប់តែរថយន្ត សាំយ៉ុងដឹក អ្នកដំណើរ កំពុងមាន ល្បឿនលឿនផង មកដល់ចំណុចដែល រថយន្តកូរ៉េគេចនោះ ក៏បុកគ្នាពេញ ទំហឹងលាន់ស្នូរ ដូចរន្ទះក្រទ្បាប់ រថយន្តកូរ៉េផ្ងារ ជើងទ្បើងលើ ចំណែក រថយន្តសាំយ៉ុងខ្ទាត ចម្ងាយជិត១០ម៉ែត្រពីរថយន្តកូរ៉េ  ខូចអស់ មួយចំហៀង មុខខាងស្តាំ និងបណ្តាល ឱ្យអ្នកជិះអែប អ្នកបើកបរ ២នាក់រងរបួសធ្ងន់ ដឹកដល់មន្ទីរ ពេទ្យស្លាប់ស្រីម្នាក់ ចំណែក អ្នកបើកបរទាំងសងខាង រងរបួសស្រាល អ្នកដំណើរ និងព្រូរថយន្ត ៤នាក់ទៀត រងរបួសស្រាល ។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ នគរបាលស្រុកដងទង់មកដល់កន្លែងកើតហេតុ និងបញ្ជូន អ្នករងរបួស ទាំងអស់ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយ សង្គ្រោះ តែជា អកុសលអ្នកដំណើរ ជាស្ត្រីចំណាស់ ម្នាក់បានស្លាប់ បាត់បង់ជីវិត នៅពេល បញ្ជូនទៅ ដល់មន្ទីរពេទ្យ ដោយរបួស ធ្ងន់ធ្ងរពេក ហើយក៏ ដឹកទៅកាន់លំនៅឋាន ប្រគល់ឱ្យ ក្រុមគ្រួសារ ធ្វើបុណ្យតាម ប្រពៃណី។ រថយន្តទាំង ២គ្រឿង នគរបាលស្រុកដងទង់ បានស្ទូច យកមករក្សាទុក នៅប៉ុស្តិ៍រ ដ្ឋបាលឃុំល្អាងដោះស្រាយតាម ផ្លូវច្បាប់នៅ ពេលក្រោយ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម