ជិះ​ម៉ូតូ​ឌុប​ភ្ញៀវ​គេច​អ្នក​ដើរ​ឆ្លង​ ផ្លូវ​ដួល​ រថយន្ត​ដឹក​ ដី​មក​ ពី​ក្រោយ​ កិន​ស្លាប់ម្នាក់

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តដឹកដីធុនធំកិនស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម កាលពីវេលា ម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី៣០ មេសា ២០១៥ តាមបណ្តោយផ្លូវ លេខ៣៧១ ក្បែររោង ចក្រអេសអិល ក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលមានគ្រោះថ្នាក់នេះ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយ គ្រឿងធុនC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z 0250 ឌុបបុរសម្នាក់ ធ្វើដំណើរ តាមបណ្តោយ ផ្លូវលេខ ៣៧១ ទិសដៅពី កើតទៅលិច លុះជិះហួស ច្រកទ្វារ រោងចក្រ អេស អិល បានប្រហែលជាង២០០ម៉ែត្រ ស្រាប់តែ ចាប់ហ្វ្រាំងគេច អ្នកដើរឆ្លង ផ្លូវ បណ្តាលឱ្យដួល ហើយជើងទាំង ពីរកៀបជាប់ នឹងម៉ូតូ ចំណែក ពាក់កណ្តាលខ្លួន រហូតដល់ ក្បាលត្រូវរថយន្តដឹកដីធុនធំ មួយគ្រឿង កំពុងបើកលឿន មកពីក្រោយ កិនខ្ទេច បណ្តាលស្លាប់ យ៉ាងអាណោច អាធ័មនៅ ក្នុងថ្លុកឈាម តែម្តងទៅ ។

ចំណែកបុរសជាភ្ញៀវដែលជិះម៉ូតូពីក្រោយមិនមានរងរបួសទេ ដោយសារពេលដួល ម៉ូតូរូបគាត់ខ្ទាត ទៅខាង ចិញ្ចើមផ្លូវ។ ប្រភព ដដែលបាន បន្តថា ក្រោយកើតហេតុអ្នកបើកបរ រថយន្តបាន បើករថយន្ត គេចខ្លួន ប៉ុន្តែត្រូវបាន ប្រជាពលរដ្ឋ ដែលឃើញ ហេតុការណ៍នាំគ្នា ជិះម៉ូតូ ដេញឃាត់បាន នៅចម្ងាយពី កន្លែងកើតហេតុប្រមាណជាង ៣០០ម៉ែត្រ អ្នកបើកបរ ភ័យស្លន់ស្លោ ក៏ចុះពីលើ រថយន្តរត់គេច ខ្លួនបាត់ស្រមោល។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណសពទេ ដោយសារនៅ ជាប់ខ្លួន របស់សពមិនមាន ប័ណ្ណសម្គាល់ខ្លួនឡើយ ចំណែកអ្នកជិះម៉ូតូពី ក្រោយមាន ឈ្មោះ មាស ប៊ី ភេទប្រុ សអាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៤ សង្កាត់អូរឬស្សី ខណ្ឌ៧មករា ត្រូវសមត្ថកិច្ច ឱ្យត្រឡប់ ទៅផ្ទះវិញ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម