អគ្គិភ័យឆេះរោងស្នាក់នៅ របស់ កម្មករ មួយចម្អិនកំពឹស តែជួយ ពន្លត់ទាន់

 
 

ព្រះសីហនុៈ រោងកម្មករស្នាក់នៅ មួយកន្លែងស្ថិត នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៨ និង៥០ នាទី យប់ថ្ងៃទី៣០ ខែមេសា នេះ ត្រូវបានអគ្គិភ័យឆាបឆេះ ប៉ុន្តែត្រូវបានប្រជា ពលរដ្ឋ រួមសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរ ជាច្រើននាក់ ជួយអន្តរាគម ទាន់ពេលវេលា ដោយ មិនបណ្តាលឲ្យរីករាលដាល ទៅកាន់ផ្ទះប្រជាពលរដ្ឋ ផ្សេងទៀតនោះឡើយ ។

ស្នងការនគរបាលខេត្ត ព្រះសីហនុលោកឧត្តមសេនីយ៍ជួន ណារិន្ទ បានបញ្ជាក់ថា  ក្រោយកើត ហេតុភ្លាមៗ ប្រជាពលរដ្ឋរួមជាមួយ សមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ ចេញទៅជួយអន្តរាគមភ្លាមៗ ដើម្បីបាញ់ពន្លត់។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ២គ្រឿងរបស់ស្នងការ ១គ្រឿងរបស់អាវុធហត្ថ និង ១គ្រឿងទៀត របស់កំពង់ផែស្វយ័ត។

តាមសេចក្តីរាយការណ៍ រោងស្នាក់នៅដែលមានទំហំ៦ គុណ៩ម៉ែត្រ ប្រកស័ង្កសីផ្ទាល់ដី ត្រូវបានឆេះ ទាំងស្រុង រីឯបន្ទប់មួយទៀតគ្រាន់តែ ឆេះយ៉ាក។

សេចក្តីរាយការណ៍បានបន្តថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះយឿន ចាន់ធី អាយុ៣៧ឆ្នាំ ជាប្រពន្ធ និងមាន មុខរបរ ជាអ្នកចម្រៀង ហើយប្តី ឈ្មោះ អ៊ុច សំអុល នឹងនៅពេល កើតហេតុ នោះម្ចាស់ផ្ទះមិននៅឡើយ សង្ស័យទុស្សេខ្សែភ្លើង៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម