អគារខ្ពស់បំផុតទាំង១០ លើលោកដែលកំពុងសាងសង់
កាលពីពេលថ្មីៗនេះ បណ្ដុំទិន្នន័យគម្រោងសាងសង់មួយឈ្មោះថា Emporis បានចេញបញ្ជីអគារខ្ពស់បំផុតក្នុងលោកចំនួន ១០ ដែលកំពុងសាងសង់។
ក្នុងចំណោមអគារទាំង ១០ នេះ មានអគារចំនួន ៦ស្ថិតនៅក្នុងប្រទេសចិន។ អគារទាំងនេះ មានកម្ពស់ជាមធ្យម ១៨៥៧ ហ្វីត (៥៦៦ ម៉ែត្រ) និងមានអគារមួយចំនួនមានកម្ពស់លើសនេះ។ ទោះជាយ៉ាងណា គ្មានអគារណាមួយក្នុងចំណោមអគារខាងលើដែលអាចបំបែកឯកត្តកម្មអគារខ្ពស់ជាងគេលើលោក Burj Khalifa ក្នុងទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួមបានទេ ខណៈអគារនេះមានកម្ពស់រហូតដល់ ២៧១៧ ហ្វីត (៨២៨ ម៉ែត្រ)ឯណោះ។
អគារ Busan Lotte Town Tower ក្នុងទីក្រុង Busan កូរ៉េខាងត្បូង កម្ពស់ពេលសាងសង់ចប់៖ ៥១០ ម៉ែត្រ
អគារ Pentominium ក្នុងទីក្រុងឌុយបៃ កម្ពស់ពេលសាងសង់ចប់៖ ៥១៦ ម៉ែត្រ (បច្ចុប្បន្នកំពុងបុកគ្រឹះ)
អគារ Dalian Greenland Center ក្នុងទីក្រុង Dalian ប្រទេសចិន កម្ពស់ពេលសាងសង់ចប់៖ ៥១៨ ម៉ែត្រ
អគារ CTF Tinajin Tower ក្រុង Tianjin ប្រទេសចិន កម្ពស់ពេលសាងសង់ចប់៖ ៥៣០ ម៉ែត្រ
អគារ One World Trade Center ក្រុងញូវយ៉ក កម្ពស់ពេលសាងសង់ចប់៖ ៥៤១ ម៉ែត្រ
អគារ Goldin Finance 117 ក្រុង Tianjin ប្រទេសចិន កម្ពស់ពេលសាងសង់ចប់៖ ៥៩៧ ម៉ែត្រ
អគារ Makkah Clock Royal Tower ក្រុង Makkah អារ៉ាប៊ីសាអ៊ូឌីត កម្ពស់ពេលសាងសង់ចប់៖ ៦០១ ម៉ែត្រ
អគារ Shanghai Tower ក្រុងសៀងហៃ ប្រទេសចិន កម្ពស់ពេលសាងសង់ចប់៖ ៦៣២ ម៉ែត្រ
អគារ Ping An International Finance Center ទីក្រុង Shenzhen ប្រទេសចិន កម្ពស់ពេលសាងសង់ចប់៖ ៦៤៨ ម៉ែត្រ
អគារ India Tower ក្រុងមុំបៃ ប្រទេសឥណ្ឌា កម្ពស់ពេលសាងសង់ចប់៖ ៧២០ម៉ែត្រ (បច្ចុប្បន្នកំពុងបុកគ្រឹះ)
By Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!