សមត្ថកិច្ច​ ឃាត់ខ្លួន មេជាងក្រឡឹង និងកូនជាង ​សង្ស័យពាក់ព័ន្ឋ ករណីការ​ស្លាប់ ​របស់​និស្សិត​ច្បាប់ ​​ព្រឹក​មិញ

 
 

រាជធានីភ្នំពេញ ៖ ប្រភព បានឱ្យដឹងថា ការស្លាប់របស់និស្សិត ច្បាប់ កាលពីព្រឹកមិញ ត្រូវបាន សមត្ថកិច្ច ដាក់ការសង្ស័យថា ជាករណីឃាតកម្ម ព្រោះរហូតមកដល់ ម៉ោង ៣រសៀលនេះ សមត្ថកិច្ច នៅមិនទាន់ រកឃើញ កាំបិតដែលប្រើ សម្រាប់អារ.កនៅឡើយ។

ពេលនេះ សមត្ថកិច្ច បានឃាត់ខ្លួន មេជាងក្រឡឹងម្នាក់ និងកូនជាងម្នាក់ យកទៅ សាកសួរហើយ។

ទោះបីជា យ៉ាងណា សមត្ថកិច្ច កំពុងបើកការ ស្រាវជ្រាវ ជុំវិញការ ស្លាប់ របស់និស្សិតរូបនេះ។

បើតាមការ អះអាង ពីគ្រូរបស់ជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ នៅវិទ្យាស្ថាន ខ្មែរជំនាន់ថ្មី៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម