ផ្អើលពេញ ​រោងការ ​ខណៈ ប្រពន្ឋ​ដើម មកចាប់​ទាញក.​អាវ ប្តី កំពុងតែ រៀបការគូថ្មី

 
 

ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវខាងកូនកំលោះ និងកូនក្រមុំ បានភ្ញាក់ផ្អើល និងរត់ប្រសាច នៅក្នុងពិធី អាពាហ៍ពិពាហ៍មួយ ខណៈស្រ្តីម្នាក់ ដែលអះអាងថា ជាប្រពន្ឋដើម បានទាញក.អាវ កូនកំលោះ ដែលកំពុងរៀបការ ។

ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ប្រមាណ ១រសៀល ថ្ងៃទី៣០ មេសា ២០១៥ នៅក្នុងភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានបញ្ជាក់ឲ្យដឹង នៅប៉ុន្មាននាទី មុននេះថា កូនកំលោះ ដែលរៀបអាពាហ៍ពិពាហ៍ ខាងលើនេះ ឈ្មោះ សួន តារា អាយុ៣៤ឆ្នាំ ចំណែកស្រ្តី ដែលអះអាងថា ជាប្រពន្ឋដើមនោះ ឈ្មោះ អាន មុំ អាយុ៣២ឆ្នាំ មានកូនប្រុស-ស្រី៣នាក់ និងនៅក្នុងផ្ទៃម្នាក់ទៀត ។

សេចក្តីរាយការណ៍ បានបន្តថា ការណ៍ដែលកូនកំលោះ សម្រេចរៀបការនេះ ដោយសារ មានសាលក្រម លែងលះចេញ ដោយចៅក្រមត្រឹមត្រូវ តែខាងប្រពន្ឋដើម បានអះអាងថា សាលក្រមនេះត្រូវខ្លួន ( អាន មុំ ) ប្តឹងរក្សាការពាររួចហើយ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម