វ៉ានីឡា បិទ​ហាង​លក់​សម្លៀក​ បំ​ពាក់​​ស្ងាត់ៗ

 
 

ភ្នំពេញ៖ តារាចម្រៀងស្រី ដ៏ល្បីល្បាញ ប្រចាំផលិតកម្ម ភ្លេងរីខដ កញ្ញា សុខ ចិន្តា ឬ វ៉ានីឡា ត្រូវបានគេសំឡឹង ឃើញពីភាពលេចធ្លោរ គ្រប់សកម្មភាព ពោលទាំង ការងារសិល្បៈ និងមុខរបរ រកស៊ីក្រៅសិល្បៈ ជាពិសេសភាពលេចធ្លោរ ក្នុងការតុបតែងខ្លួន បានស្រស់ស្អាត គ្រប់ពេល ។

មិនទាន់បានអួតរឿង រកស៊ីផង ស្រាប់តែថ្មីៗនេះ ហាង «វីហ្វេសសិន» ដែល វ៉ានីឡា បើករកស៊ីនៅ ក្នុងផ្សារទំនើប ផេនសល មាត់ទន្លេ ក៏បានបិទជាស្ថាពរ ដោយគេមិនទាន់ ដឹងហេតុផលនោះឡើយ ។ ការបើកហាងនេះ ត្រូវបាននាង អះអាងថា គ្មានអ្នកណា ឧបត្ថម្ភនាងទេ ពោលនាងប្រើប្រាស់លុយ សន្សំពីការងារសិល្បៈ ក៏បើកតែម្ដង ព្រោះជាតារាល្បីឈ្មោះ ប្រហែលអាច ជារកស៊ីស្រួល។

ប្រភពពីអ្នកក្នុងផ្សារ បានអះអាងថា ការលក់ក្នុងផ្សារ មានការថយចុះ ដូចនេះអ្នកមិន សូវបានម៉ូយ និង អ្នកលក់ថ្មី ត្រូវបានបិទតូប ហូរហែ ព្រោះតែអ្នករកស៊ីថ្មី មិនចេះប្រើយុទ្ធសាស្ត្រ ទីផ្សារ ឲ្យបានត្រឹមត្រូវ ឃើញគេលក់ដាច់ ចេះតែលក់តាមគ្នា ទើបចេះតែបិទហូរហែ។

ទាក់ទងនឹងការ បិទមុខជំនួញ យ៉ាងតក់ក្រហល់នេះ កញ្ញា វ៉ានីឡា បាននិយាយប្រាប់ LookingTODAY ថានាងពិតជាបាន បិទហាងលក់ ខោអាវមែន ព្រោះនាងគ្មានពេលវេលា មើលការខុសត្រូវហាង រវល់ច្រើនក្នុង អាជីពសិល្បៈ ទាំងការច្រៀង និងសម្ដែងក្នុង បទចម្រៀង បូករួមទាំងការ ចុះច្រៀង តាមខេត្តផងដែរ ។ នាងបន្តថា មិនមែនលក់មិនដាច់ ឬគ្មានម៉ូយនោះទេ ព្រោះលក់ដាច់គួរសម តែសំខាន់នាង ពិតជាគ្មានអ្នកណា មើលការខុសត្រូវ ហាងមែន តែបើសិនថ្ងៃក្រោយ មានឱកាស និងពេលវេលាគ្រប់គ្រាន់ នាងនឹងបើកម្ដងទៀត ។

ថ្វិត្បិតតែស្ដាប់ទៅ ដូចជា វ៉ានីឡា ប្រឹងប្រាប់ថា នាងមិនបានដេកដួល រឿងរកស៊ី តែអ្វីដែលនាងប្រាប់មក បានបង្ហាញថា ពិតជាមិនទាន់ អាចក្លាយជាអ្នក រកស៊ីបានទេ នៅពេលនេះ ។ នាងកំពុងតែព្យាយាម សាងភាពល្បីល្បាញ ឲ្យបានខ្លាំងសិន៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម