ប្រជុំតារាខ្មែរ និង បរទេសក្នុងពិធីសម្ពោធក្លិប ZEUS យប់មិញ!
ទាំងតារាខ្មែរ និង តារាបរទេសបានមកប្រមូលផ្ដុំគ្នាច្រើនកុះករក្នុងពិធីសម្ពោធក្លិប ZEUS យប់មិញ ដែលមានទីតាំងស្ថិតក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock។
នាយកផ្នែកទីផ្សារ នៃមជ្ឈមណ្ឌលកម្សាន្ត Rock លោក Raindy ឱ្យដឹងថា ZEUS Club គឺជាក្លិបលំដាប់ថ្នាក់ស្តង់ដារអន្តរជាតិល្អផ្ដាច់គេដោយមានប្រព័ន្ធភ្លើង និង សំឡេងល្អផ្ដាច់គេក្នុងប្រទេសកម្ពុជា។
“យើងទើបតែផ្លាស់ប្ដូររូបរាង ការរចនាថ្មី ក៏ដូចជាការច្នៃប្រឌិតប្លែកៗ ដើម្បីឱ្យទស្សនិកជនចាប់អារម្មណ៍ ចម្លែកក្នុងចិត្ត និង មានផាសុកភាពពេលចូលមកកម្សាន្តក្នុងក្លិប ZEUS”។
ទិដ្ឋភាពក្នុងពិធីសម្ពោធក្លិប zeus យប់មិញ
លោក Raindy ការចូលរួមពីសំណាក់ក្រុមតារាល្បីៗទាំងក្នុង និង ក្រៅប្រទេសក្នុងពិធីសម្ពោធក្លិបយប់នេះ បានធ្វើឱ្យកម្មវិធីកាន់តែមានភាពអធិកអធមកាន់តែខ្លាំង។ ម្យ៉ាងទៀតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅក្លិប ZEUS នឹងមានកម្មវិធីប្លែកៗដោយមានការបង្ហាញភាពប្លែកៗពីតារាល្បីៗក្នុងស្រុកក៏ដូចជា DJ ល្បីៗមកពីជុំវិញពិភពលោកដូចជា អាហ្វ្រិក អូស្ត្រាលី អេហ្សីប ហ្វីលីពីន និងវៀតណាម។
Zeus Club មានទីតាំងស្ថិតក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock នឹងបើកឱ្យទស្សនិកជន ប្រិយមិត្ត មិត្តៗយុវវ័យចូលកម្សាន្តចាប់ពីម៉ោង ៩យប់ដល់ម៉ោង ៣ ទៀបភ្លឺ។ ដោយឡែកនៅរៀងរាល់ថ្ងៃ សុក្រ និង ថ្ងៃសៅរ៍លោកអ្នកនឹងមានអ្វីៗប្លែកៗមិនធ្លាប់មានប្រសិនបើចូលទៅកម្សាន្តក្នុងក្លិបនេះ៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!