នគរបាលខេត្ដ ចាប់ខ្លួន​ យុវជន ពីរនាក់ រំលោភស្ដ្រី ជនជាតិ អូស្ដ្រាលី

 
 

ព្រះសីហនុ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្ដព្រះសីហនុ បានឃាត់ខ្លួនបុរស វ័យក្មេងពីរនាក់ ពាក់ព័ន្ធទៅនឹងការ បង្អកស្រាទៅលើ ស្ដ្រីជនជាតិ អូស្ដ្រាលីម្នាក់ រួចហើយចាប់ រំលោភនាង រហូតបានសម្រេច កាលពីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

យោងតាមរបាយការណ៍ របស់នគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ដ ព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ សារិទ្ធ សិទ្ធី អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិក នៅហាងបារាំង យីហោ វ៉ៃគីគី ស្ថិតនៅភូមិ ៤ និងជនសង្ស័យ ទី២ឈ្មោះ គួយ ពៅ អាយុ១៦ឆ្នាំ ជាបុគ្គលិកហាង ដូចគ្នានិងស្នាក់នៅ ក្នុងហាងតែម្ដង ។

ដោយឡែកស្ដ្រីរងគ្រោះ ជាជនជាតិអូស្ដ្រាលី អាយុ២២ឆ្នាំ មុខរបរ ជាទេសចរណ៍ ស្នាក់នៅបឹងកាឡូរី ផាតលិច ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ មន្ដ្រីនគរបាល បានបញ្ជាក់ថា មុនពេល កើតហេតុ ខណៈដែលស្ដ្រី រងគ្រោះមានអាការៈ ស្រវឹងបាត់ ស្មារតី ស្រាប់តែជនល្មើសទាំង ពីរនាក់ ឆ្លៀតឱកាសទៅ ចាប់រំលោភបាន សម្រេចទាំងពីរនាក់ ដោយឈ្មោះ សារិទ្ធ សិទ្ធី រំលោភបាន ចំនួន២លើក និងឈ្មោះ គួយ ពៅ រំលោភបានមួយលើក ។

តាមរបាយការណ៍ដដែល ក្រោយពីមាន ករណីនេះកើតឡើង និងក្រោយពី ដឹងខ្លួនស្ដ្រីរងគ្រោះ បានដាក់ពាក្យបណ្ដឹង មកសមត្ថកិច្ច ពេលនោះ ស្នងការនគរបាល ខេត្ដព្រះសីហនុ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឱ្យ ការិយាល័យជំនាញ ចុះទៅធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការឃាត់ខ្លួនជន សង្ស័យទាំងពីរនាក់ ។

បច្ចុប្បន្នជនសង្ស័យ ទាំងនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ផ្ដន្ទាទោសតាម ផ្លូវច្បាប់ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម