ដេញតាមប្លន់ម៉ូតូ បានសម្រេច សង្ស័យពាលស៊ីពាល
រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុម មានគ្នាជាង ១០នាក់ បានធ្វើសកម្មភាព ជិះម៉ូតូដេញតាមប្លន់ ជនរងគ្រោះមានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង ហើយប្លន់សំរេច បានមួយគ្រឿង បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០២ និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ មេសា ២០១៥ ស្ថិតនៅមុខ សណ្ឋាគារស៊ីធី សេនធើ តាមផ្លូវលេខ១៣០ ក្នុងសង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះភារម្យ អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា នៅមុន ពេលកើតហេតុ រូបគេមាន គ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ហើយរូបគេជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL 5644 មានគ្នា២នាក់ និងមិត្តភក្តិជិះម៉ូតូ ២គ្រឿងទៀត ម៉ាកស្គូពី ពណ៌ឈាមជ្រូក និងម៉ូតូស៊ុយហ្សូគីនិក ពណ៌ស បើកតាមមហាវិថី ព្រះនរោត្តមពី ត្បូងទៅជើង ក្នុងគោលបំណង ជិះដើរលេង ខណៈមកដល់មុខ រោងកុនលុច្ស ស្រាប់តែមាន ជនសង្ស័យមាន គ្នាជាង១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរពីជើង ទៅត្បូងបញ្ច្រាសគ្នា ប៉ុន្តែពេលដែល ជនសង្ស័យជិះហួសទៅ មុខបានជាង១០ម៉ែត្រ ក៏បានបត់ម៉ូតូ ត្រឡប់ក្រោយ បាញ់ភ្លើងឡេស័រ ដេញតាមជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះ ដឹងថា ជាជនសង្ស័យដេញតាម ហើយនាំគ្នាជិះរត់ គេចទៅដល់ ផ្លូវកែងលេខ ១៣០ បានជិះបែកគ្នា ទាំង៣គ្រឿង ដោយម៉ូតូហុងដាឌ្រីម បានបត់ចូល ទៅដល់មុខសណ្ឋាគារស៊ីធី សេនធើ បានវាត់ជន្ទល់ ទុកទាំងកូនសោម៉ូតូ នៅមុខសណ្ឋាគារ ចំណែកអ្នកជិះម៉ូតូ ម្នាក់រត់ចូលម៉ាតផេនដា និងម្នាក់ទៀតរត់ ចូលក្នុង សណ្ឋាគារស៊ីធី សេនធើ ។
លុះពេលជនសង្ស័យមកដល់ ឃើញម៉ូតូទុកចោល មានទាំងកូនសោទៀត បានឡើងជិះម៉ូតូចេញទៅ បាត់ ជនរងគ្រោះបានត្រឹម ស្រែក ថាចោរៗ ។ ដោយឡែកម៉ូតូស្គូពី ពណ៌ឈាមជ្រូក ជិះគ្នា២នាក់ដែរនោះ បានរត់គេចទៅ ផ្លូវព្រះស៊ីសុវត្ថិ បានបត់ឆ្វេងតាម ផ្លូវលេខ៨៨ ទៅដល់មុខ ហាងកាហ្វេ និងខារ៉ាអូខេស្លីមបាន វាត់ជន្ទល់ម៉ូតូទុកចោល តែម្ចាស់ម៉ូតូដកកូនសោ រត់ចូលទៅតាមផ្លូវ ឌឿងហែម ធ្វើឱ្យ ជនសង្ស័យ មកដល់ឃើញ ម៉ូតូអត់មានសោ ខឹងមួរម៉ៅបានយកដុំថ្ម ខ្សែក្រវ៉ាត់ និងដាវសាម៉ូរៃកាប់ ចិញ្ច្រាំបែកក្បាំង និងចង្កៀងខូចខាត ហើយទើបនាំគ្នា ជិះចេញទៅបាត់ ។
រីឯម៉ូតូស៊ុយហ្សូគីនិច ជនរងគ្រោះជិះរត់គេចទៅបាត់ស្រមោល ។ ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅ ដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍ នគរបាល ផ្សារកណ្តាលទី១ ។
តែបើតាមសមត្ថកិច្ច សាកសួរដំណើររួចហើយ បានសន្និដ្ឋានថា អាចជាពាលស៊ីពាល ព្រោះជនសង្ស័យ និងជនរងគ្រោះសុទ្ធ តែមានគ្នា ច្រើននាក់ដូចគ្នា ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!