នគរបាលខណ្ឌ ច្បារអំពៅ ចុះបង្ក្រាប និង ដកហូតទូហ្គេម ឃាត់ខ្លួនអ្នកចូល លេង១០ នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកព្រហ្ម ទណ្ឌនៃអធិការដ្កាននគរបាលខណ្ឌច្បារអំពៅ សហការ ជាមួយកម្លាំង នគរបាលប៉ុស្ដិ៍ ច្បារអំពៅ ទី២ ដឹកនាំដោយ លោកម៉ៅ សឿត អធិការ រងនគរបាលខណ្ឌ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ បានចុះបង្ក្រាប ទីតាំងបើកហ្គេម ខុសច្បាប់មួយកន្លែង ដោយ ឃាត់ខ្លួនមនុស្ស១០នាក់ ព្រមទាំងដកហូត ទូហ្គេមប្រភេទ បាញ់ត្រី ចំនួនពីរទូផងដែរ។
អធិការរងនគរបាលទទួលផែនព្រហ្មទណ្ឌ លោកម៉ៅ សឿត បានបញ្ជាក់ថា ប្រតិបត្ដិការ ខាងលើនេះ បានធ្វើូឡើងតាមបញ្ជារបស់ លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌ ព្រមទាំងមានការសម្របសម្រួលតាមផ្លូវ ច្បាប់ពីព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានី ភ្នំពេញ លោកតុប ឈុនឡុង ។
លោកម៉ៅ សឿត បានបញ្ជាក់ថា បន្ទាប់ ពីទទួលបានសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋថា នៅចំណុច ផ្ទះ លេខ១០៦ ផ្លូវលេខ ៣៦៩ ភូមិ កណ្ដាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ មានទូហ្គេមបើកលេង ដោយខុសច្បាប់នោះ ទើបលោកដឹកនាំកម្លាំងចុះ ទៅបង្ក្រាបព្រមទាំង ឃាត់ខ្លួនអ្នក កំពុងលេង បានចំនួន១០នាក់ ក្នុងនោះប្រុស ៧នាក់និង ស្រី៣នាក់ ។
បើតាមអធិការរងនគរបាលរូបនេះ ប្រតិ បត្ដិការចុះបង្ក្រាបទូហ្គេមនៅក្នុងទឹកដីខណ្ឌ ច្បារអំពៅ និងធ្វើឡើង ជាបន្ដបន្ទាប់។
បច្ចុប្បន្នទូហ្គេមទាំងនេះ ត្រូវបានសមត្ថ កិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីរង់ចាំការវាយកំទេច ចោលនៅពេលខាងមុខ ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!