មេបាចូលដណ្តឹងប្រពន្ធ កំពុង ចរចា តម្លៃទឹកដោះ អនាគតកូន កំលោះ លួចម៉ូតូគេ
ខេត្តតាកែវ ៖ ជារឿងមួយដែលស្ទើរតែមិនគួរឱ្យជឿទាល់តែសោះ ខណៈបុរសម្នាក់ ស្រឡាញ់ កូនក្រមុំគេ ហើយនាំ ឪពុកម្តាយ ទៅចូលស្តីដណ្តឹង និងនាំទាំងបណ្ណាការយក ទៅជូនខាងស្រី ដើម្បីបញ្ជាក់ ពីចំណងស្នេហ៍ ដោយមានឪពុក ម្តាយទាំង សងខាង និងញាតិមិត្ត មកចូលរួម យ៉ាងច្រើនកុះករ ។
ក្រោយពីពិធីនោះស្តីដណ្តឹងនោះចប់ បានប្រែក្លាយទៅជាអាប់អួរទៅវិញ បន្ទាប់ពីសាមីខ្លួន ខាងប្រុស បានយកម៉ូតូ ខាងស្រីជិះ ទៅបាត់បង្ក ឱ្យមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ដែលហេតុការណ៍ នេះកើតឡើងកាល ពីវេលា ម៉ោង១០ ព្រឹកថ្ងៃទី២៨ មេសា ២០១៥ ស្ថិតនៅ ភូមិសាមគ្គី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។
ប៉ូលិសស្រុកអង្គរបុរីបានឱ្យដឹងថា ជនសង្ស័យដែលឆបោកម៉ូតូមានឈ្មោះអ៊ឹម ចាន់មីឌឿន អាយុ២២ឆ្នាំ រស់នៅ ភូមិខាន់ខាប់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនសង្ស័យបាននាំឪពុកម្តាយរបស់គេមកស្តីដណ្តឹងកូនស្រី ម្នាក់ក្នុង ភូមិ-ឃុំ ខាងលើ ។ លុះពេល ឪពុកម្តាយ ទាំងសងខាងកំពុងតែតថ្លៃរឿង លុយថ្លៃទឹក ដោះនោះ ជនសង្ស័យ ជាសាមីកូនកំលោះ បានចុះពី លើផ្ទះមកដី យកម៉ូតូធុន C125 ពណ៌ខ្មៅ ពាក់ស្លាក លេខតាកែវ 1I-6928 របស់ឈ្មោះសន រ៉ាវី ភេទប្រុស អាយុ២១ឆ្នាំ ដែលត្រូវជា សាច់ញាតិខាងស្រី ប្រាប់ថា ទៅបើក លុយដែលគេ ផ្ញើមកឱ្យតាមវីង ។ ម្ចាស់ម៉ូតូក៏ ព្រមឱ្យខ្ចីជិះ ទៅបាត់ លុះម្ចាស់ម៉ូតូចាំ យូរពេក ក៏ទៅសួរ ឪពុកម្តាយ របស់ជនសង្ស័យ ក៏ពួកគាត់ ក៏មិនដឹង ទើបបង្កការ ផ្អើលឆោឡោ ឡើងតែម្តង ។
ប្រភពបន្តទៀតថា ម្ចាស់ម៉ូតូខាងលើ ក៏បានជួលរថយន្តមួយគ្រឿងជិះទៅតាមរកនៅ រាជធានីភ្នំពេញ ។ ពេលជិះមក ដល់ស្ទឹង មានជ័យ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ក៏ប្រទះឃើញជន សង្ស័យកំពុង តែជិះម៉ូតូ ក៏ចាប់ឃាត់ ខ្លួនបញ្ជូន ទៅឱ្យសមត្ថកិច្ច ស្រុកអង្គរបុរី ដើម្បីចាត់ ការតាមច្បាប់ ។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានឆបោកម៉ូតូរបស់គេពិតប្រាកដមែន ។ គួរបញ្ជាក់ថា ជនសង្ស័យ រូបនេះ គឺជាមុខសញ្ញា ចាស់ធ្លាប់លួចមាន់ ទា ក្នុងភូមិជា ញឹកញាប់ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!