ផ្សារថ្មពួក ត្រូវខ្យល់វាយរលំ បណ្តាល ឲ្យរងការខូចខាត ទ្រព្យសម្បត្តិ ជាច្រើន

 
 

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ នេះ មានករណីខ្យល់ កន្រ្តាក់ លាយភ្លៀង បានវាយបោកបក់ ទៅលើផ្សារថ្មពួក ដែលមានទំហំ៤០គុណ៨០ម៉ែត្រ ស្ថិត ក្នុងស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ បណ្តាលឲ្យបាក់រលំ សង្កត់តូប និងទ្រព្យសម្បត្តិ របស់ អាជីវករ ដែលកំពុងលក់ នៅទីនោះយ៉ាងច្រើននៅទីនោះ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ផ្សារដែលបាក់រលំ ដោយសារខ្យល់កន្រ្តាក់ វាយ ប្រហារនេះ ស្ថិតនៅ ខាងជើងទីរួមស្រុក ហើយបានបាក់សង្រ្គប់មកលើតែម្តង។

ពាក់ព័ន្ធនឹងករណីបាក់រលំផ្សារនេះ មិនទាន់ដឹងនៅឡើយថា មានអ្នករងរបួសនោះទេ ប៉ុន្តែលោក ស្នងការ បានបញ្ជាក់ថា លោកបានដឹក នាំកម្លាំង ចុះទៅពិនិត្យមើល និងអន្តរាគមន៍ ភ្លាមៗផងដែរ។ ជាមួយគ្នានេះ លោកស្នងការ ខេត្តបន្ទាយមានជ័យ បានអះអាងថា គ្រោះ ធម្មជាតិមួយនេះ ក៏បណ្តាលឲ្យ ផ្ទះ ប្រជាពលរដ្ឋមួយចំនួន រងការខូចខាតផងដែរនៅល្ងាចថ្ងៃដដែលនេះ។

វិទ្យាល័យថ្មពួក ក៏ត្រូវខ្យល់បោកបក់ផងដែរ ដែលបណ្តាលបាក់ខ្លោងទ្វារផងដែរ។

ដោយឡែក នៅវេលាម៉ោង៣៖៤៥នាទីរសៀលថ្ងៃនេះ ក៏មានករណី ខ្យល់បណ្តាលឲ្យរបើក ដំបូល សាលាឆាន់ អស់មួយចំហៀងនៅ វត្តខ្ចាស់ ឃុំបុស្បូវស្រុកព្រះនេត្រព្រះ៕











ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម