អតីត​តារា​ សម្តែង ​អ្នក​នាង ម៉ៅ សុ​ចាន់​ធី ភ្ជាប់ពាក្យ ​ថ្ងៃ​ទី​1 ឧសភា​ ម្នាក់​នៅ​អា​មេ​រិ​ក ​ម្នាក់​នៅ​ខ្មែរ ស្នេហា​ចាប់ កំណើត​តាម​ រយៈ​ហ្វេ​ស​ប៊ុ​ក

 
 

រាជធានីភ្នំពេញ ៖ អតីតតារា សម្តែងអ្នកនាងម៉ៅ សុចាន់ធី ដែលបានចេញទៅ រស់នៅអាមេរិកជាង១០ឆ្នាំ បានមកលេងស្រុក កំណើត និងដើម្បីភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ ។  កំណើតស្នេហា របស់អ្នកនាងម៉ៅ សុចាន់ធី តាមរយៈហ្វេសប៊ុក ។

ពិធីភ្ជាប់ ពាក្យអ្នកនាងម៉ៅ សុចាន់ធី នឹងធ្វើឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ ។ តាមការឱ្យដឹងពី អ្នកនាងម៉ៅ សុចាន់ធីថា រូបនាងបានស្គាល់គ្នាជាមួយគូស្នេហ៍ តាមរយៈហ្វេសប៊ុក រយៈពេលជាយូរ ខែមកហើយ ។ តាមរយៈការឈ្វេង យល់ចិត្តគ្នាពីមួយដំណាក់កាល ទៅមួយដំណាក់កាល ស្នេហាឆ្លងទ្វីបដែលឃើញ មុខគ្នាតាមហ្វេសប៊ុកប្រែក្លាយ ទៅជាស្នេហាដ៏ជ្រាលជ្រៅ រហូតឈានដល់ភ្ជាប់ពាក្យ និងត្រៀមក្លាយជាប្តីប្រពន្ធ ពេលលេញនាពេល ខាងមុខ។

ក្នុងជំនួបកាលពីពេល ថ្មីៗនេះ អ្នកនាងម៉ៅ សុចាន់ធី រៀបរាប់ឱ្យអ្នកយក ព័ត៌មានកោះសន្តិភាពដឹងថា  នាងសម្រេចចិត្ត ភ្ជាប់ពាក្យ នាថ្ងៃទី ១ ឧសភា ឆ្នាំ២០១៥ នៅគេហដ្ឋានខាង ក្រោយវត្តសន្សំកុសល រាជធានីភ្នំពេញ ។ ពិធីនោះនាងចាន់ធី អញ្ជើញអ្នកសិល្បៈ ធ្លាប់ស្គាល់គ្នា ព្រមទាំង ម្ចាស់ផលិតកម្ម អ្នកដឹកនាំរឿង និងមិត្តភក្តិមួយចំនួនឱ្យចូលរួម ។

ទាក់ទិននឹងគម្រោង រៀបការនឹងធ្វើឡើងនៅ ចុងឆ្នាំ២០១៥ ។ ក្រោយភ្ជាប់ពាក្យរួចពីរ ឬបីថ្ងៃ អ្នកនាងម៉ៅ សុចាន់ធី ត្រឡប់ទៅ អាមេរិកវិញ ព្រោះមាន ការងារត្រូវធ្វើជាបន្តទៀត ។ នៅពេលរៀបការ អ្នកនាងម៉ៅ សុចាន់ធី ចង់អញ្ជើញភ្ញៀវ ឱ្យបានច្រើន ប៉ុន្តែអាស្រ័យ លើភាពជាក់ស្តែងព្រោះ នាងស្គាល់តែតារាសម្តែង ចាស់ៗរួមជំនាន់ ឯតារាល្បីជំនាន់ថ្មី នេះចង់អញ្ជើញដែរ  តែខ្លាចគេប្រកាន់ ព្រោះមិនសូវ ស្និទ្ធស្នាល ។

បន្ទាប់ពីរៀបការ រួចហើយអ្នកនាងសុចាន់ធី មិនទាន់ដឹងថា ស្វាមីនាងអាចចេញទៅ អាមេរិករួមរស់ជាមួយនាងបានភ្លាម ឬយ៉ាងណាទេ អាស្រ័យលើ បានច្បាប់អនុញ្ញាត ព្រោះរត់ការធានា មនុស្សទៅនៅស្រុកគេមិនងាយ ស្រួលទេ ។ សូម្បីតែរៀបការ ក៏ត្រូវសុំច្បាប់ពី ស្ថានទូត និងសុំក្រសួងការបរទេស ដោយបង្ហាញឯកសារ ស្រឡាញ់គ្នា និងរៀបការពិតប្រាកដ ។ អ្នកនាងម៉ៅ សុចាន់ធី ឱ្យដឹងទៀតថា គូស្នេហ៍របស់នាងធ្លាប់ធ្វើការនៅ ប្រទេសកូរ៉េយូរឆ្នាំទើបតែ ចប់អាណត្តិមកស្រុកវិញ ។

អនាគតស្វាមីរបស់ នាងមានវ័យជាង៤០ឆ្នាំ មានជំនាញជាជាងទង ។ ចេះអ្វីចេះឱ្យប្រាកដ នេះហើយដែលនាងចាន់ធី សម្រេចចិត្តបើកបេះដូងជូន និងគ្រោងរៀបការ ជាមួយបុរសជាងទងនោះ ។

ផ្ញើវាសនានៅ អាមេរិកជិត១០ឆ្នាំ ទើបតែបានមកនៅស្រុក មានហេតុផលមួយ ចំនួនដែលអ្នកនាងម៉ៅ សុចាន់ធី បណ្តោយឱ្យ ពេលវេលារសាត់ទៅយូរ គឺដោយសារតែកាលពី នាងទៅដល់ភ្លាមមានជំងឺ ប្រមាណ ៣ទៅ៤ឆ្នាំ ។ ជំងឺនោះធ្វើឱ្យជ្រុះសក់ ហើយឱ្យពេទ្យព្យាបាលបានធូរស្រាល បន្តិចម្តងៗ រហូតចេញទៅធ្វើការកើត។  ពេលបានការងារធ្វើ ហើយអ្នកនាងសុចាន់ធី ចេះតែរវល់ជាបន្តបន្ទាប់ ។ 

អតីតតារាសម្តែងម៉ៅ សុចាន់ធី និយាយថា «ខ្ញុំរំភើបចិត្តពេលមកស្រុកកំណើត ព្រោះឃើញថាសប្បាយ មែន ។ ប្រទេសជាតិប្លែក មានការរីកចម្រើនមែនតាំងពីផ្លូវក៏ល្អ មានអ្នកទេសចរគ្រប់សាសន៍ មកលេងសប្បាយរីករាយ ។ នាងខ្ញុំមកលើកទី១នេះ មិនសូវជាបានបង្ហាញមុខតាមកញ្ចក់ ទូរទស្សន៍ច្រើនទេ បានតែប៉ុស្តិ៍ទូរទស្សន៍ មួយចំនួនដូចជាអប្សរា និងបាយ័ន មកពីរវល់ជួបបង ប្អូនញាតិមិត្ត ណាមួយ ចាញ់អាកាសធាតុ ។

មួយទៀតត្រូវគិតគូររឿង អញ្ជើញភ្ញៀវចូលរួមពិធីភ្ជាប់ពាក្យផង ដូច្នេះហើយកាន់តែឃ្លាត ឆ្ងាយឆាកតន្ត្រីតាមទូរទស្សន៍។ ការណ៍ពិតនាងខ្ញុំក៏ចង់ច្រៀង សម្តែងជូនបងប្អូនក្នុងស្រុក និងក្រៅស្រុកបានទស្សនាច្រើនដែរ តែមិនសូវមានពេល ។ ម្ល៉ោះហើយបើមាន ឱកាសលើកក្រោយ ទៀតនាងខ្ញុំនឹងបង្ហាញវត្តមាន តាមបណ្តាស្ថានីយ ទូរទស្សន៍នានាឲ្យបានច្រើន ដើម្បីបម្រើអារម្មណ៍ ប្រិយមិត្តទស្សនិកជន ទោះ ជាទៅឆ្ងាយក៏ដោយ នៅតែនឹកឃើញសិល្បៈទីដែល ធ្លាប់សាងស្នាដៃ និងការតស៊ូមិនអាច បំភ្លេចបានឡើយ» ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម