ករណី រថយន្តដឹកដី បុកក្បួន ព្រះន័ង សម្តេចក្រុមព្រះ ចាប់ខ្លួន បានព្រូ រថយន្តម្នាក់
ខេត្តកំពង់ចាម ៖ ក្រោមការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់របស់ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទីបំផុតប្រមាញ់ បានជនសង្ស័យ ព្រូរថយន្តឈ្មោះឈឿន ស្រ៊ឺ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រាំជើង ឃុំស្រម៉ ស្រុកជើងព្រៃ ជាប់ពាក់ព័ន្ធទៅនឹង ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្ត ចូលទៅបុកក្បួនព្រះទីន័ង បណ្តាលឱ្យសម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា ព្រមទាំងកងអង្គរក្ស របួសធ្ងន់-ស្រាល រហូតដល់ទៅ ៨នាក់នៅស្រុកព្រៃ ឈរកន្លងទៅ ។
លោកឧត្តម សេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្តមាន ប្រសាសន៍ឱ្យដឹងកាលពី រសៀលថ្ងៃទី២៩ មេសា ២០១៥ នេះ ថា ព្រូរថយន្ត ឬជំនួយការបើកបរ រថយន្តខាងលើនេះ បានត្រូវក្រុមសាច់ញាតិ ដឹកយក ទៅលាក់រហូតជិតដល់ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-កំពង់ចាម ហើយ ត្រូវលោកបញ្ជាឱ្យកម្លាំងនគរបាលក្រោមឱវាទ បើកការតាមប្រមាញ់ស្វែងរក ចាប់ខ្លួនបានកាលពី រសៀលថ្ងៃទី២៧ មេសា តាមបញ្ជារបស់លោក ព្រះរាជអាជ្ញាខេត្ត រួចបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីសួរនាំ ។
លោកស្នងការ នគរបាលខេត្តមាន ប្រសាសន៍បន្តថា កាលពីព្រឹកថ្ងៃ កើតហេតុម៉ោង១២ថ្ងៃទី២៥ មេសា ២០១៥ រថយន្តដឹកដីធុនធំ១គ្រឿង ពាក់ស្លាក លេខភ្នំពេញ 3B-4405 ដោយបានដឹកដីចេញពីស្រុកជើងព្រៃ ក្នុងទិសដៅពីលិចមក កើតលើកំណាត់ផ្លូវ ជាតិលេខ៧ ។
ស្របពេលបើកមកដល់ ត្រង់ភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ក៏បានទៅបុកក្បួន រថយន្តព្រះទីន័ងរបស់ សម្តេចក្រុមក្រុមព្រះ និងអ្នកម្នាង ខណៈនោះ បណ្តាលឱ្យរថយន្តប្រភេទ BMW របស់សម្តេចក្រុមព្រះ រងការខូចខាតផ្នែក ខាងឆ្វេងយ៉ាងដំណំ រួចទៅបុករថយន្ត តូយ៉ូតា ១បាំងកន្លះរបស់ កងអង្គរក្សថែមពីលើ បណ្តាលឱ្យរបួសធ្ងន់-ស្រាលរហូតដល់ ទៅចំនួន៨នាក់ ។
ដូច្នេះមិនមាន អ្នកណាម្នាក់បានឃើញនោះទេ អាចព្រូខាងលើបើក ក៏អាចថាបាន ដោយសារតៃកុង មានការនឿយហត់ ទោះជាយ៉ាងណាក្តី ត្រូវតែឃាត់ខ្លួន ដើម្បីចាត់ការ តាមនីតិវិធីសិន ចំពោះអ្នកបើកបរដែល បានរត់គេចខ្លួននោះ រូបលោកនឹងដឹកនាំ កម្លាំងជំនាញតាមប្រមាញ់ស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោស តាមច្បាប់ឱ្យខាងតែបាន ។
ព្រូរថយន្តឈ្មោះឈឿន ស្រ៊ឺ ឆ្លើយថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៥ មេសា នោះ រថយន្តបែន បានដឹកដីចេញពី ឃុំស្តើង ជ័យ ស្រុកជើងព្រៃ ដោយឈប់ចូល ហូបបាយនៅកន្លែងមួយ រួចបន្តដំណើរមក កាន់កន្លែងការដ្ឋាន ធ្វើផ្លូវនៅទឹកឆា ស្រុកព្រៃឈរ ។
តែមិនទាន់ទៅដល់ផងនោះ ក៏បានជួបនឹងហេតុកការណ៏ គ្រោះថ្នាក់ចរាចរណ៍ទៅ បុកក្បួនរថយន្ត មុននឹងបុកដំបូង មានរថយន្ត១គ្រឿង នៅខាងមុខ រថយន្តរបស់គេ ពេលដែលបើក កៀររថយន្តនោះ ទំនងជាប្រុងឈប់ ក្នុងទិសដៅពីលិច ទៅកើត ភ្លាមៗអ្នកបើកបរ ឈ្មោះរ៉ុន បានបួង ចង្កូតងាកឆ្វេង ក៏ទៅបុកក្បួន រថយន្តតែម្តង ។
សូមបញ្ជាក់ថា កាលពីវេលាព្រឹកថ្ងៃទី២៩ មេសា នេះ ព្រូរថយន្តត្រូវបានកម្លាំង ការិយាល័យ ចរាចរណ៍ខេត្ត បញ្ជូនទៅកាន់ សាលាដំបូងខេត្តហើយដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!