ស​​​មត្ថកិច្ច ឃាត់ខ្លួន ជនជាតិ វៀត ណាម ជាង៣០នាក់ ក្នុងសិប្បកម្ម ឈើមួយកន្លែង

 
 

ភ្នំពេញៈ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ អគ្គនាយកដ្ឋានអន្តោប្រវេសន្ត ក្រសួងមហាផ្ទៃ បានឃាត់ជន បរទេស (VN) ចំនួន៣៤នាក់   ស្រី៣នាក់ ដែលពួកគេបានឆ្លងដែនមក រស់នៅ និងធ្វើការខុសច្បាប់នៅក្នុងសិប្បកម្ម ឈើ ភូមិត្រពាំង ថ្លឹង សង្កាត់ ចោមចៅ បញ្ជូនទៅអគ្គ នាយកដ្ឋាន អន្តោប្រវេសន្ត។

ប្រតិបត្តិការខាងលើនេះ បានដឹកនាំដោយ លោក ម៉ម ស្រីម វណ្ណា នឹងចុះត្រួតពិនិត្យ កន្លែងសិប្បកម្ម ឈើពីរកន្លែង នៅភូមិត្រពាំង ខណ្ឌពោសែនជ័យ ហើយបានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ចំនួន ៣៤នាក់ យកទៅសួរនាំ និងបញ្ជូនទៅអគ្គនយកដ្ឋានអន្តោប្រវេសន្ត ដើម្បីបញ្ជូនពួកគេត្រឡប់ទៅវិញ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម