អ្នកម្នាង អ៊ុក ផល្លា មានសភាពធូរស្រាល ហើយ អ្នកនាំពាក្យថា គ្រោះថ្នាក់នេះ ជាការប៉ុនប៉ង ធ្វើឃាត
រាជធានីភ្នំពេញ ៖ តាមការអះអាង របស់អ្នកនាំពាក្យ គណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន ឱ្យដឹងនៅ ថ្ងៃទី២៨ មេសាថា ស្ថាន ភាពជំងឺ របស់អ្នកម្នាង អ៊ុក ផល្លា ព្រះជាយាសម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិ មានសភាព ធូរស្រាលហើយ បន្ទាប់ពីគ្រូពេទ្យ វះកាត់ រួច រាល់ ។
លោក ញ៉េប ប៊ុនជិន ឱ្យដឹងទៀតថា មកទល់ម៉ោង២និង៨នាទី រសៀលថ្ងៃទី ២៨ មេសា លោកបាន ទទួលព័ត៌មានពី សម្តេចក្រុម ព្រះ នរោត្តម រណឫទ្ធិ ថា ស្ថានភាពរបស់អ្នកម្នាង អ៊ុក ផល្លា ក្រោយពីបានបញ្ជូនទៅដល់មន្ទីរពេទ្យនៅទីក្រុងបាងកកភ្លាម ត្រូវបានគ្រូពេទ្យវះ កាត់ផ្នែកក្បាល សម្អាតឈាមក្នុង ខួរក្បាលដែលកក ទទួលបានជោគជ័យជាទីគាប់ចិត្ត ។ ពេលនេះអ្នកម្នាងកំពុង តែសម្រាកដើម្បីឱ្យមាន កម្លាំងឡើងវិញ ។
អ្នកនាំពាក្យ ដដែលឱ្យដឹងថា ខណៈដែលចូលមន្ទីរពេទ្យនោះ សម្តេចក្រុមព្រះក៏ បានថតស្កេន ព្រះកាយដើម្បីចង់ដឹងពីស្ថានភាព របស់ ព្រះអង្គដែរ ខណៈដែលព្រះអង្គស្ថិត ក្នុងរថយន្តជាមួយអ្នកម្នាង ហើយជា លទ្ធផលព្រះអង្គមិនមានបញ្ហាអ្វីទេ ។
អ្នកម្នាង អ៊ុក ផល្លា ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ មេសា តាមរយៈជើងយន្តហោះ ពិសេស របស់ មន្ទីរពេទ្យបាងកក ដោយមានគ្រូពេទ្យ មកពីក្រុងបាងកកបាន មករៀបចំបញ្ជូនអ្នកម្នាងចេញពី មន្ទីរពេទ្យកាល់ម៉ែត នៅអំឡុងម៉ោង ជាង ១រសៀល រួចបញ្ជូនតាមរថយន្ត សង្គ្រោះទៅកាន់ ព្រលានយន្តហោះ អន្តរជាតិ និងឡើងយន្តហោះ នៅម៉ោងជិត ២រសៀល ។ នៅ ម៉ោង ជិត៣រសៀល ក៏បានទៅដល់ មន្ទីរពេទ្យក្រុងបាងកក ហើយគ្រូពេទ្យ ចាប់ផ្តើមវះកាត់តែម្តង ។
ទាក់ទិននឹងគ្រោះថ្នាក់ ចរាចរណ៍លើក្បួនរថយន្ត សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នោះ លោក ញ៉េប ប៊ុនជិន នៅតែអះអាងថា មិនមែន ជាការចៃដន្យទេ ។ លោករៀបរាប់ថា «មុននឹងកើតហេតុ លោកបាននៅចំពីមុខព្រះទីនាំងរបស់ព្រះអង្គ ពេលនោះមានរថយន្ត ស៊ីរ៉ែននៅពី មុខរថយន្តសម្តេចក្រុមព្រះ ព្រមទាំងមានរថយន្ត អង្គរក្សបន្ទាប់មួយទៀត ។ ខ្ញុំឃើញផ្ទាល់ភ្នែក រថយន្តស៊ីរ៉ែន បានលើកដៃឱ្យរថយន្ត នៅពី មុខឈប់ ព្រមទាំងបាញ់ភ្លើងសញ្ញាទៀត តែរថយន្តដឹកដីនោះនៅតែមិនឈប់ ។ នៅពេលមកដល់ រថយន្តស៊ីរ៉ែនគេចបន្តិច រថយន្តដឹកដីក៏ ជ្រុលបុកចំរថយន្តសម្តេចក្រុមព្រះតែម្តង ។ រឿងនេះ ខ្ញុំគិតថាជារឿង ប៉ុនប៉ងបុកតែម្តង ខ្ញុំអាចនិយាយបានថា ជាការប៉ុនប៉ងមនុស្សឃាត ប៉ុន្តែរឿងនេះទុកឱ្យសមត្ថកិច្ចស្រាវជ្រាវរកហេតុផលឱ្យបានស៊ី ជម្រៅ តែក្នុងនាមគណបក្ស ហ៊្វុនស៊ិនប៉ិច ខ្ញុំបានរៀបចំបណ្តឹងរួចហើយ តាមរយៈមេធាវីដើម្បីដាក់ទៅសាលាដំបូង» ។
គួររំឭកថា រថយន្ត BMW របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវ រថយន្តដឹកដីមួយគ្រឿង បុកឡើង កំពឹតចំហៀងខាងឆ្វេង ។ ហេតុការណ៍នោះកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៥ មេសា នៅចំណុចខ្វិតធំ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម លើកំណាត់ផ្លូវជាតិលេខ៧ រវាងក្បួនរថយន្ត សម្តេចក្រុមព្រះ និងរថយន្តដឹកដី ដែលបើកបញ្ច្រាសទិសគ្នា ។
រហូតមកដល់ពេលនេះ អ្នកបើករថយន្តដែលគេចខ្លួន នៅតែមិនទាន់ចាប់បាននៅឡើយទេ ទោះបី ស្គាល់អត្តសញ្ញាណ ហើយក្តី ។ តាម នគរបាល ចរាចរណ៍អះអាងថា ការបុកនេះទំនងដោយសារ អ្នកបើកបររថយន្ត ដឹកដីងងុយដេក ហើយសមត្ថកិច្ច រកឃើញទៀតថា រថយន្ត ដឹកដីនេះបាន បើកជែងរថយន្ត នៅពីមុខ ទើបជ្រុលទៅប៉ះរថយន្ត សម្តេចក្រុមព្រះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!