សម្តេច ហ៊ុន សែន ប្រកាសថា អាណត្តិក្រោយ នៅតែឈ្នះ និងធ្វើជា ប្រធានបក្ស ពេលអត់ពី សម្តេច ជា ស៊ីម

 
 

ព្រះសីហនុ៖ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៥ ក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រចម្រាញ់ដូងប្រេងទី២ របស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប នាខេត្តព្រះសីហនុ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅអាណត្តិក្រោយ គណបក្ស ប្រជាជនកម្ពុជា នឹងឈ្នះ ការបោះឆ្នោត អាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ ខណ:រូបលោក នៅតែជាបេក្ខភាព នាយករដ្ឋមន្ត្រីដដែល។

សម្តេច ហ៊ុន សែន៖ «ខ្ញុំសូមជម្រាបជូន ឲ្យអស់តែម្តង កុំឲ្យសង្ស័យយូរពេក ព្រោះឥឡូវគេដើរ ខ្សឹបខ្សៀវគ្នាថា លោក ហ៊ុន សែន ប្រហែលមិនឈរឈ្មោះទេ …។ អាទី៥ ក៏ ហ៊ុន សែន កំពុងធ្វើ អាទី៦ ក៏ហ៊ុន សែន នឹងឈ្នះទៀត។ ព្រោះឈ្នះទៅ វាសុខទាំងអស់គ្នា»។ នេះបើតាមការសម្រង់សម្តី លើសារព័ត៌មានថ្មីៗ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងផងដែរថា៖ «អញ្ចឹងទេ សូមបញ្ជាក់ បេក្ខភាពអាណត្តិទី៦ នៅតែជា ហ៊ុន សែន អត់មាន នរណា មកជំនួសទេ។ គណបក្សប្រជាជន បានរួមរស់ នៅជាមួយគ្នា ៣៦ឆ្នាំ នៅក្នុងអំណាច។ គេចេះសាមគ្គីគ្នាណាស់ គេមិនដណ្តើមគ្នាទេ»។ នេះបើតាមការសម្រង់សម្តី លើសារព័ត៌មានវីអូឌី

បើយោងតាម សារព័ត៌មាន ហ្វ្រេសញ៊ូវ ក៏បានឲ្យដឹងដែរថា សម្តេច ហ៊ុន សែន នឹងធ្វើជាប្រធាន គណបក្ស ប្រជាជនកម្ពុជា នៅពេល ដែលអត់មានសម្តេច ជា ស៊ីម ហើយតំណែង ប្រធានព្រឹទ្ធសភា នឹងប្រគល់ជូន លោក សាយ ឈុំ ដែលបច្ចុប្បន្ន ជាអនុប្រធានទី១ នៃព្រឹទ្ធសភា៕

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម