នគរបាល ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន ជនសង្ស័យ អាចជាប់ ពាក់ព័ន្ធ ក្រុមប្លន់ទូមាស
ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ បាន ចាប់ខ្លួនជន សង្ស័យម្នាក់ ដែលអាចជាប់ ពាក់ព័ន្ធ និងសកម្មភាពប្លន់ទូមាស ។ ការចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើងស្ថិត នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ អាចជាប់ពាក់ព័ន្ធ និងសកម្មភាព ប្លន់ទូមាស នាពេល កន្លងទៅ ប៉ុន្តែយ៉ាង ណានោះ ត្រូវរង់ចាំការ សួរចម្លើយជាមុនសិន ។
បើតាមលោកអធិការខណ្ឌ ពោធិ៍សែនជ័យ ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ កម្លាំងនគរបាល បានដកហូតកាំភ្លើង មួយដើម ផងដែរ ។
លោកបានបន្តទៀតថា ក្រោយពីមានបទល្មើសប្លន់រួចមកនោះ ស្នងការនគរបាល រាជ ធានីភ្នំពេញ បានបញ្ជាឲ្យបើកការ ស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតឈានទៅដល់ការចាប់ខ្លួន តែម្តង។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ស្ថិតក្រោមការសាកសួរ នៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!