នាយកក្រឡាបញ្ជី សាលាដំបូង ខេត្តព្រះសីហនុ បើករថយន្ត បុកភរិយា មេព្រៃស្រុក ព្រៃនប់ រងរបួសធ្ងន់

 
 

ព្រះសីហនុៈ នាយកក្រឡាបញ្ជី សាលាដំបូង ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៧ និង២០នាទី យប់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៥នេះ បានបើករថយន្តបុកស្រ្តីម្នាក់ ជាភរិយានាយរងផ្នែក រដ្ឋបាល ព្រៃឈើ ស្រុកព្រៃនប់ ស្ថិតនៅ ត្រង់ចំណុច ផ្លូវឯករាជ្យ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យ រងរបួស យ៉ាងធ្ងន់ធ្ងរ អាចនឹងបាក់ជើងទាំងពីរ និងបែកក្បាល ។

សក្សីនៅកន្លែងកើតហេតុ បាននិយាយថាគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ខណៈដែល ស្ត្រីរងគ្រោះ កំពុងដើរឆ្លងផ្លូវ ពេលនោះ នាយកក្រឡាបញ្ជីសាលាដំបូងខេត្តព្រះហនុ លោក ផន ផា កំពុងបើក រថយន្ត ម៉ាកលុច្សស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-3738 ក្នុងទិសដៅពីកើតទៅលិច វាក់អើ ក៏កាច់ចង្កូត មកស្តាំដៃ ខណៈដែលស្ត្រី រងគ្រោះដើរបកក្រោយ ក៏បុក ពេញមួយទំហឹង បណ្តាលឲ្យ ប៉ើង ៤-៥ម៉ែត្រ ហើយខ្ទាត់ឆ្អឹង ចេញពីជើង និងបែកក្បាល យ៉ាងធ្ងន់ធ្ងរ។

សាក្សីបន្តថា ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍រួចមក លោក ផន ផា បានគេចចេញពីកន្លែងកើត ហេតុ ដោយទុក រថយន្តចោល រីឯស្ត្រីរងគ្រោះ ជាភរិយាលោក ស៊ឹម វណ្ណារ៉ាក់ នាយរងផ្នែក រដ្ឋបាលព្រៃឈើ ស្រុកព្រៃនប់ ត្រូវបាន សមត្ថកិច្ច ហៅរថយន្ត សង្គ្រោះបន្ទាន់ ដឹកទៅកាន់ មន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅ ការិយាល័យចរាចរផ្លូវគោក ខេត្តព្រះសីហនុ ដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម