ពលករម្នាក់ចង់ទៅប្រទេស ថៃលឿន ទីបំផុតចាញ់ បោកគេ អស់ទាំងប្រាក់ និងប័ណ្ណ ឆ្លងដែន
ខេត្តបន្ទាយមានជ័យ ៖ ពលករម្នាក់បម្រុងឆ្លងដែនទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវគេ បោកយក ប្រាក់អស់ ទាំងប័ណ្ណឆ្លងដែន កាលពីរសៀលថ្ងៃទី២៨ មេសា ២០១៥ ព្រោះតែចង់ បានលឿន ក៏ចាញ់បោក ក្រុមអ្នករត់ ការឯកសារ VIP ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះរ៉េត ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិ ពោធិ៍២ដើម ឃុំរហាត់ ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
បើតាមជនរងគ្រោះប្រាប់ឱ្យសមត្ថកិច្ចដឹងថា ក្រោយពីខ្លួនធ្វើប័ណ្ណឆ្លងដែន នៅប៉ុស្តិ៍នគរបាល ព្រំដែន ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតរួចរាល់ កាលពីវេលាព្រឹកថ្ងៃដដែល បានឆ្លងពី កម្ពុជាទៅ ប្រទេសថៃ តាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ប៉ុន្តែបាន ជួបបុរសម្នាក់ ដែលគេមក សួរនាំថា បើចង់លឿន ត្រូវរត់ ការឯកសារVIP ។
ជនរងគ្រោះបន្តថា ដោយខ្លួនចង់លឿន ព្រោះថៅកែនៅឯប្រទេសថៃទាក់ទងមកផង ក៏បាន ប្រគល់ ប្រាក់១០០០បាត និងប័ណ្ណឆ្លង ដែនទៅឱ្យ បុរសជាអ្នករត់ការនោះ ទីបំផុតតាំង ពីវេលាព្រឹក ដល់រសៀល ម៉ោង២ហើយ មិនឃើញ យកមកឱ្យសោះ ។
គួរបញ្ជាក់ថា ជនរងគ្រោះក្រោយពីត្រូវគេបោកប្រាស់អស់ទាំងប្រាក់ ទាំងឯកសារ ត្រូវបាន នគរបាល ប៉ុស្តិ៍ព្រំដែន ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែ តធ្វើប័ណ្ណឆ្លង ដែនឱ្យថ្មី ដើម្បីបាន បន្តដំណើរ ទៅប្រទេសថៃ ។ ជនរងគ្រោះ ប្រាប់សមត្ថកិច្ចថា ប័ណ្ណឆ្លងដែន ដែលខ្លួនធ្វើកា លពីព្រឹកនោះ ក៏ចាញ់បោក អ្នករត់ការដែរ គឺគេយកប្រាក់អស់រហូតដល់ ទៅ ១៣០០បាត (ប្រាក់ថៃ) តែការពិត នគរបាលប៉ុស្តិ៍ព្រំដែន ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតប្រាប់ថា តម្លៃពិត ប្រាកដ ត្រឹមតែ ២៥០០០រៀល តែប៉ុណ្ណោះ។
ជុំវិញករណីឆបោកពលករទាំងទៅប្រទេសថៃទាំងមក តែងតែកើតមានជារឿយៗនៅបន្ទាត់ព្រំដែនក្នុង ក្រុងប៉ោយប៉ែត ផ្ទុយទៅវិញ សមត្ថកិច្ចហាក់ដូចពុំមានចំណាត់ការលើបញ្ហា នេះសោះ បណ្ដោយឱ្យ ពួកមេខ្យល់ និងក្រុម បោកប្រាស់លើ ពលកររួចខ្លួនរហូត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!