នារីបង្ហាញម៉ូត តែងខ្លួន ជាអ្នក សុំទាន នាំគ្នាតវ៉ា ទាមទារការងារ របស់ពួកនាង មកវិញ!
ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នារីបង្ហាញម៉ូត ដែលកំពុង គ្មានការងារធ្វើ ជាច្រើននាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារសិទ្ធការងារ របស់ពួកនាងមកវិញ។
នារីដ៏ស្រស់ស្អាត ដែលធ្លាប់មានអាជីព ជាតារាបង្ហាញម៉ូត ឲ្យឡានទំនើបៗ ដែលដាក់លក់ នៅក្នុងទីក្រុងសៀងហៃ ជាច្រើនឆ្នាំកន្លងមកនេះ បានបាត់បង់អាជីព របស់ខ្លួន បន្ទាប់ពីខាងក្រុមហ៊ុន បានផ្លាស់ប្តូរគោលការណ៍ ដោយមិនជួល នារីបង្ហាញម៉ូតស្លៀកពាក់ ស៊ិចស៊ី មកធ្វើជាតារាបង្ហាញម៉ូត ឲ្យឡានដែលដាក់បង្ហាញ ទៀតឡើយ។
ដោយហេតុនេះហើយ បានជានារីបង្ហាញម៉ូត ដែលគ្មានការងារធ្វើទាំងនោះ កើតទុក្ខមិនសុខចិត្ត ក៏នាំគ្នាធ្វើបាតុកម្ម ដោយស្លៀកពាក់ សំលៀកបំពាក់ ដូចជាអ្នកសុំទាន ហើយថែមទាំងនាំគ្នា ធ្វើជាសុំទាន នៅតាមផ្លូវ ក្បែរស្ថានីយ៍រថភ្លើង Xujiahui ទៀតផង។ ក្នុងនោះដែរ ពួកគេក៏បាន លើកបដារ ដែលសរសេរថា «ពួកយើងចង់បានការងារនោះមកវិញដើម្បីរស់»។
យ៉ាងណាមិញ បន្ទាប់ពីរូបភាព នៃការតរ៉ា របស់នារីបង្ហាញម៉ូត ទាំងនោះ ត្រូវបានគេយកទៅបង្ហោះ លើបណ្តាញអ៊ីនធើណែត រួចមក ក៏មានអ្នកប្រើប្រាស់ បណ្តាញសង្គមជាច្រើន បានបញេ្ចញមតិគាំទ្រ ពួកនាង ខណៈអ្នកមួយចំនួនទៀត បាននិយាយថា ដោយសារ វាជាការ ដាក់បង្ហាញម៉ូតឡាន ដូច្នេះខាងក្រុមហ៊ុន គួរតែសង្កត់ធ្ងន់ ទៅលើឡានទាំងអស់នោះ ជាជាងយកស្រីៗ ស្លៀកពាក់ស៊ិចស៊ី មកទាក់ទាញ អតិថិជន៕
ខាងក្រោមគឺជារូបភាព បង្ហាញពីការតវ៉ារបស់ នារីបង្ហាញម៉ូតទាំងនោះ៖
ប្រភព ៖ សៀងហៃ
ដោយ ៖ ណា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!