ចន ច័ន្ទលក្ខិណា ព្រមានបិទ Accounts Facebook និងទទូចឲ្យ អ្នកព័ត៌មាន គោរពសិទ្ធិ ឯកជន
ភ្នំពេញៈ នៅពេលនេះរឿងរ៉ាវ ស្នេហារបស់ អ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់កំពុងតែមាន ការទាក់ទាញ ការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីលេចឮព័ត៌មានថា នាងបានលែងលះ អតីតស្វាមី ហើយនាងបានងាក ទៅស្រវាគូស្នេហ៍ថ្មី ដែលជាប្អូនធម៌ របស់អតីតស្វាមី របស់នាង ។ ប៉ុន្តែទាក់ទងទៅនឹងពាក្យ ចចាមអារ៉ាម លើកឡើងបែបនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន ចេញមុខច្រានចោល ព័ត៌មាននេះថា មិនមែនជាការពិត ហើយគូស្នេហ៍ថ្មីរបស់នាង ក៏គ្មានទំនាក់ទំនង ជាប្អូនធម៌អតីតស្វាមី គឺលោក យុត្ថារ៉ា ឆានី ដែរ ។
តាមរយៈសារខ្លីមួយ ដែលតារាសម្តែង និងជាពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍ ក្រេវក្រោធឆ្លើយឆ្លង ទៅបណ្តាញសារព័ត៌មាន ដែលចុះផ្សាយថា នាងស្រវាប្អូនធម៌ អតីតស្វាមីមក ធ្វើជាសង្សារថា «ខ្ញុំសូមឆ្លើយ សម្រេចហើយ ក៏ឈប់ call មកសួរ ថាគាត់មិនមែន ជាអ្នកមានទ្រព្យ ស្តុកស្តម្ភអីទេ គឺអ្នករកស៊ីធម្មតា ហើយក៏មិនមែន ជាប្អូនធម៌ របស់អតីតស្វាមីខ្ញុំដែរ អ្នកផ្តល់ព័ត៌មាន សូមផ្តល់ឲ្យច្បាស់ កុំចូលចិត្តធ្វើជាមនុស្ស ប្រុសមាត់ស្រី...!»។
តារាស្រីរាងខ្ពស់ស្រឡះ តែងតែបង្ហាញការប្រតិកម្ម ស្ទើរគ្រប់រឿង ដែលប៉ះទង្គិចលើខ្លួន អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរជា សាធារណៈទៀតថា «ចង់បញ្ជាក់ថា ទូរស័ព្ទខ្ញុំបើករហូត សូមកុំបំពាន លើជីវិតអ្នកដទៃ ហើយរៀនគោរព សិទ្ធិឯកជនផង បើការ Post រូបផ្សេងៗ របស់ខ្ញុំនៅលើ Facebook & page & IG មានអ្នកយកទៅ ធ្វើជាព័ត៌មានទៀត ខ្ញុំនឹងឈប់លេងប្រព័ន្ធទាំង អស់ហ្នឹងទៀត ដើម្បីកុំឲ្យមាន ព័ត៌មានច្រើន ហើយថែមទាំងជាព័ត៌មាន ដែលបំពានខ្លះទៀត បើឈប់លេង គឺអស់ព័ត៌មាន សូម្បីតែ acc របស់គាត់ ក៏តាមដានដែរ Heng Loong សួរថាជីវិតឯកជន របស់ពួកខ្ញុំ គឺគ្មានអ្នកដោះលែងទេឬ?»។
សម្រាប់ការបង្ហាញសារខ្លី របស់តារាសម្តែង ចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា នេះ ពិតជាមានចម្ងល់ ខ្លាំងណាស់ថា គ្រាន់តែ ទស្សនិកជន និងបណ្តាញសារព័ត៌មាន ចុះផ្សាយពីជីវិត ស្នេហារបស់នាង និងគូស្នេហ៍ប៉ុណ្ណឹង ហេតុអីបានជានាង ដល់ថ្នាក់ប្រកាស ថាផ្តាច់ឈប់លេង បណ្តាញទំនាក់ ទំនងសង្គម Facebook ដែលបណ្តាញមួយនេះ គឺជាផ្នែកមួយ ដែលចូលរួម សាងប្រជាប្រិយភាព ឲ្យនាង នាពេលកន្លងមក តើចំណងស្នេហានេះ មានអាថ៌កំបាំង អ្វីនៅពីក្រោយខ្នង ដែរឬយ៉ាងណា? ហេតុអីនាងមានបំណង ចង់លាក់បាំង ចំណងស្នេហ៍នេះ ពីក្រសែភ្នែក ទស្សនិកជនទៅវិញ ?
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!