ផ្ទុះកំប៉ុងហ្គាស របួសសង្ឃ៧អង្គ នៅស្រុកសំរោង
ខេត្តតាកែវ ៖ យ៉ាងហោចណាស់ ព្រះសង្ឃចំនួន៧អង្គ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍ ផ្ទុះកំប៉ុងហ្គាស តែត្រូវបាន ព្រះចៅ អធិការវត្ត បិទបាំងព័ត៌មាន មិនឱ្យសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋានដឹងឡើយ ដោយបានបញ្ជូន ព្រះសង្ឃរងគ្រោះ ទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែក យ៉ាង ប្រញាប់ប្រញាល់បំផុត ។
ហេតុការណ៍ផ្ទុះ កំប៉ុងហ្គាសនេះបាន កើតឡើងកាលពី វេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី ២៦ មេសា ២០១៥ នៅវត្ត អង្គល់គញ់ ស្ថិត ក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ខណៈពេល លោកគ្រូចៅអធិការ វត្តប្រើព្រះសង្ឃ នៅក្នុងវត្តយកសម្លទៅ កម្តៅដើម្បី ឆាន់ពេល ថ្ងៃត្រង់។
ភិក្ខុសង្ឃ ដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យ បង្អែក ខេត្តបានមានសង្ឃដីកា ដោយសុំមិន បញ្ចេញ ឈ្មោះថា ព្រះសង្ឃដែល រងរបួស ដោយសារផ្ទុះ កំប៉ុងហ្គាសនេះមាន ចំនួន៧អង្គ ៤អង្គស្រាល និង៣អង្គធ្ងន់ ត្រូវបាន លោកគ្រូចៅអធិការ វត្តព្រះនាម លាម កុសល ហាមមិនឱ្យ រាយការណ៍ប្រាប់ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹងឡើយ ព្រោះខ្លាចខ្មាសគេ។
ភិក្ខុសង្ឃដដែលបាន មានសង្ឃដីកាឱ្យដឹងទៀតថា មុនពេលកើតហេតុ លោកគ្រូចៅអធិការវត្តបានប្រើ ព្រះសង្ឃនៅក្នុងវត្ត ឱ្យយកសម្លទៅ កម្តៅនៅ លើចង្ក្រានហ្គាសធុនតូច ដោយមាន ព្រះសង្ឃដែល រងរបួសគង់ នៅក្បែរចង្ក្រាន ហ្គាសចាំមើល លុះពេលសម្ល នៅក្នុងឆ្នាំងពុះ ស្រាប់តែផ្ទុះ កំប៉ុងហ្គាសឡើង ជះទឹកសម្លពីក្នុង ឆ្នាំងទៅត្រូវ ព្រះសង្ឃដែលកំពុង គង់មើលទាំងអស់ គ្នាបណ្តាលឱ្យ រងរបួសមុខ ដងខ្លួន ដៃនិង ជើងតែម្តង។ ក្រោយពេល កើតហេតុព្រះ គ្រូចៅអធិការ បានជួលរថយន្ត ដឹកព្រះសង្ឃដែល រងរបួសទាំងអស់ មកព្យាបាលក្នុង មន្ទីរពេទ្យបង្អែក ខេត្តភ្លាមៗ។
ជុំវិញហេតុការណ៍នេះ កោះសន្តិភាពមិនអាច សុំការបំភ្លឺពី លោកគ្រូចៅអធិការវត្ត បានទេនៅ ថ្ងៃនេះ ។ ចំណែកប៉ូលិស ស្រុកសំរោងកំពុង តែចុះទៅស្រាវជ្រាវ ដល់វត្តអំពី មូលហេតុ ព្រោះអត់ រាយការណ៍ឱ្យប៉ូលិសដឹង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!