កម្មករ​សំណង់​ម្នាក់ ​​ធ្លាក់​ពី​លើ​អគារ​ជាន់​ទី​៧ ​បោក​ក្បាល​ស្លាប់ (មានវីដេអូ)

 
 

រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានធ្លាក់ ពីលើអគារផ្ទះជួលកំពុង សាងសង់ជាន់ ទី៧មកដីបោក ក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារដាច់ ខ្សែយោងពាក់ចង្កេះ ខណៈពេលកំពុង វាយក្តារពុម្ពដើម្បី ចាក់សរសឡើងទៅជាន់ទី៨ ។

ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៨ មេសា ២០១៥ នៅ ចំណុច ការដ្ឋាន សំណង់ផ្ទះជួលនៅ អគារលេខ៤១ ស្ថិតក្នុងភូមិទី៣ ផ្លូវលេខ៣៧២ សង្កាត់បឹងសាឡាង។

ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះហួន ពេទ្យ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិដូនទៃ ឃុំទ្រា ស្រុក សំរោង ខេត្តតាកែវ ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ កម្មករសំណង់រងគ្រោះ បានវាយក្តារពុម្ព ដើម្បីចាក់ សរស ឡើងជាន់ទី៨ ខណៈពេល កំពុងធ្វើការ ស្រាប់តែដាច់ខ្សែ យោងពាក់ចង្កេះធ្លាក់មក ក្រោមបោកក្បាល ស្លាប់តែម្តង។

គួរបញ្ជាក់ថា សំណង់ខាងលើនេះ សាងសង់បាន៧ជាន់ ហើយ ហើយពុំមានច្បាប់ អនុញ្ញាតត្រឹមត្រូវ ឡើយ៕








 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម