ស្ដ្រីម្នាក់ សង្ស័យប្ដីសម្លាប់ ក្រោយឈ្លោះ គ្នាបែកផ្សែង

 
 

រតនគិរី៖ ស្ដ្រីម្នាក់ ត្រូវបានសាច់ញាតិ ប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះ របស់ខ្លួន នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី កាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ ដែលសាច់ញាតិអះអាងថា ប្ដីរបស់នាង ជាអ្នកសម្លាប់ ក្រោយពីឈ្លោះប្រកែកគ្នា ។

យោងតាមសេចក្ដី រាយការណ៍ពីភ្នាក់ងារ ខេត្ដរតនគិរី បានឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ ធី លាងមួយ អាយុ២១ឆ្នាំ មានមុខរបរ ជាអ្នកលក់ត្រី និងប្ដីមានឈ្មោះ វី ឆៃវ៉ាត អាយុ២៥ឆ្នាំ មានកូនប្រុសម្នាក់ អាយុ៥ឆ្នាំ ។ សេចក្ដីរាយការណ៍ ពីភ្នាក់ងារ បានបន្ដទៀតថា មុនពេលកើតហេតុ ពោលកាលពី ល្ងាចថ្ងៃទី២៧ ខែមេសា ស្ដ្រីរងគ្រោះនិងប្ដី នាំគ្នាចូលរួមពិធីមង្គលការ នៅហាងតាទ្រី ប៉ុន្ដែពេលនោះ ប្ដីមិនបានចូល ស៊ីការឡើយ ដោយប្រពន្ធចូល តែម្នាក់ឯង ។

សេចក្ដីរាយការណ៍ បានបន្ដថា លុះពេលស៊ីការចប់ ធ្វើដំណើរមកដល់ផ្ទះវិញ ពួកគេទាំងពីរនាក់ ឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង ដោយមិនទាន់ ដឹងមូលហេតុ ។ លុះនៅវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ កូនប្រុសអាយុ៥ឆ្នាំ ដោយមិនឃើញម្ដាយ ភ្ញាក់ពីដំណេក ក៏ទៅហៅមីង មកជួយដាស់ ទើបមានការ ភ្ញាក់ផ្អើលតែម្ដង ។

តាមសេចក្ដី រាយការណ៍ដដែល បុរសជាប្ដី បានជិះម៉ូតូស្កុបពី មួយគ្រឿង ចេញពីផ្ទះតាំងពី វេលាម៉ោង៤ទៀបភ្លឺ មកម្ល៉េះ មិនដឹងទៅទីណា នោះឡើយ ដោយទាក់ទងមិនចូល ។ បច្ចុប្បន្នកម្លាំង សមត្ថកិច្ចជំនាញ ដឹកនាំដោយព្រះរាជអាជ្ញា បានចុះទៅធ្វើ កោសល្យវិច័យ លើសពស្ដ្រីរងគ្រោះ មករកមូលហេតុ នៃការស្លាប់ ថាតើបណ្ដាលមកពី ស្នាដៃរបស់ប្ដី ឬមួយយ៉ាងណានោះ នៅក្នុងបន្ទប់ទី ដែលស្ដ្រីរងគ្រោះ ដេកស្លាប់ គេសង្កេតឃើញ មានគ្រាប់ថ្នាំ ប៉ុន្ដែនៅលើរាងកាយ មិនមានស្នាមរយៈ ឬ ឈាមនោះឡើយ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម