ចាប់ចោរយួនម្នាក់ គាស់ផ្ទះប្រជាពលរដ្ឋ ចូលសំងំលួចទ្រព្យសម្បត្តិ នៅផ្សារប្រសូត្រ
ខេត្តស្វាយរៀង ៖ ជនសង្ស័យជា ជនជាតិយួនម្នាក់ ត្រូវកម្លាំង សមត្ថកិច្ចចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្ម ភាព ចូលគាស់ទ្វារផ្ទះប្រជាពលរដ្ឋ លួចយក ទ្រព្យសម្បត្តិ កាលពីវេលាម៉ោង ០១ និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ២៧ មេសា ២០១៥ ស្ថិតនៅភូមិ ប្រសូត្រ១ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះថាវ តឹង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិយួន មានទីលំនៅភូមិ ហៀបថាវ ឃុំហៀបនិន ស្រុកតៃនិញ ខេត្ត តៃនិញ ប្រទេសវៀតណាម ។ ជនសង្ស័យបាន ចូលគាស់ផ្ទះចំនួន៣ ១-ជនរងគ្រោះ ឈ្មោះគីរី សិទ្ធរុង្គ ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកវេរលុយវីង ២-ឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នកលក់ដូរ និង ៣-ឈ្មោះភោគ ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ជាជាង ជួសជុល និងលក់ទូរស័ព្ទ ទាំង៣នាក់ មានទីលំនៅក្បែរ ផ្សារប្រសូត្រ ក្នុងភូមិ-ឃុំកើត ហេតុខាងលើ ។
បើតាមឈ្មោះគីរី សិទ្ធរុង្គ បានឱ្យដឹងថា មុនពេលកើត ហេតុ ប្តី-ប្រពន្ធគាត់ដេក លង់លក់ លុះម៉ោង០១ រំលងអធ្រាត្រ កូនយំ ស្ត្រីជាប្រពន្ធ ក៏ភ្ញាក់ ក្រោកឡើង លួងកូន ក៏បានឃើញខ្នង មនុស្សដើរចូល ក្នុងផ្ទះ ក៏ប្រាប់គាត់ជា ប្តីថា មានចោរចូលផ្ទះ ពេលនោះរូបគាត់ ក៏ទូរស័ព្ទប្រាប់ ឪពុកឱ្យប្តឹង សមត្ថកិច្ចជួយ អន្តរាគមន៍ ហើយពេល នគរបាលស្រុកស្វាយទាប មកដល់ បានឡោមព័ទ្ធផ្ទះ ជនរងគ្រោះហើយ ចូលក្នុងផ្ទះ ក៏ឃើញជនសង្ស័យ ពួននៅកៀនជិតទូដូរលុយ ក៏ចាប់ឃាត់ខ្លួន ចេញមកក្រៅផ្ទះ ក៏ឃើញជនសង្ស័យ រងរបួសជើង ឈាមរហាម ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!