នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន នគរបាល អន្តរាគមន៍ នឹងជាអ្នក អង្កេតការណ៍ នៅអង្គភាព ប្រឆាំងអំពើ ពុករលួយម្នាក់ នឹង រឹបអូសបាន ថ្នាំញៀន ១១កញ្ចប់

 
 

កណ្តាល៖ មន្ត្រីនគរបាល ផ្នែកអន្តរាគមន៍ ប្រឆាំងបាតុកម្ម នៃអគ្គស្នងការ នគរបាលជាតិ និង ជាអ្នកអង្កេតការណ៍ ប្រឆាំងអំពើ ពុករលួយម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ជាមួយថ្នាំញៀន ចំនួន១១កញ្ចប់ ។ ករណីជួញដូរ គ្រឿងញៀននេះ ត្រូវបានបង្ក្រាប កាលពីវេលាម៉ោង ២និង១៥នាទី រំលងអធ្រាត ឈានចូលថ្ងៃទី២៨ មេសា ឆ្នាំ២០១៥ នៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរៈសេនីយ៍ទោ ស៊ឹម ប៊ុតបណ្ឌិត អធិការក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចយើង ឃាត់ខ្លួននេះ ឈ្មោះម៉ី ចិត្រា ហៅចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើត និងរស់នៅក្នុង ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជា នគរបាលផ្នែកអន្តរាគមន៍ ប្រឆាំងបាតុកម្ម អគ្គស្នងការដ្នាន នគរបាលជាតិ។

លោកអធិការ បានបន្តទៀតថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាចាស់ ដែលកម្លាំងរបស់យើងបាន ធ្វើការតាមដាន ជាយូរមកហើយ តែគ្មានភស្តុតាង ទើបតែពេលនេះ ខណៈដែលកំពុងចុះល្បាត តាមមូលដ្ឋាន នៅចំណុចខាងលើ ប្រទះឃើញមុខ សញ្ញាចាស់នេះ កម្លាំងរបស់យើង ក៏បានឃាត់ខ្លួន ដើម្បីធ្វើការ ឆែកឆេរ ខណៈពេលនគរបាលរូបនោះ រៀបចែកចាយ ដល់អ្នកផ្សេង ។ ចំពោះការ ឆែកឆេរខ្លួន នគរបាល ខាងលើសមត្ថកិច្ច បានរកឃើញវត្ថុតាង ថ្នាំញៀនពណ៌ សថ្លា ( ម៉ាទឹកកក ) ចំនួន១១កញ្ចប់ ទូរស័ព្ទដៃ ម៉ាក់BLU ពណ៌ខ្មៅ មួយគ្រឿង កញ្ចប់បារីមួយម៉ាក Djarum កាបូបលុយ ពណ៌ខ្មៅចំនួនមួយ បណ្ណសម្គាល់ខ្លួន អ្នកអង្កេតការណ៍ របស់អង្គភាព ប្រឆាំងអំពើ ពុករលួយ ចំនួនមួយ បណ្ណសម្គាល់ យានយន្តចំនួន ១( ម៉ូតូ ) ម៉ូតូម៉ាក ស៊ុយស៊ូគីឡេត ពាក់ស្លាកលេខ ភ្នំពេញ.1CR-5171 ចំនួនមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងត្រូវបាន នគរបាលក្រុងតាខ្មៅ ធ្វើការសាកសួរ និងកសាង សំណុំរឿងបញ្ជូន ទៅសាលា ដំបូងខេត្ត ដើម្បីធ្វើការចោទប្រកាន់ និងចាត់ការទៅ តាមនីតីវិធីច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម