ស្ត្រីជនជាតិគ្រឹង ដាក់លុយ ៨លានរៀល ក្រោមកែបម៉ូតូ ត្រូវចោរខ្វេះ យកបាត់នៅ ក្នុងចំណត ម៉ូតូមុខផ្សារ បានលុង

 
 

រតនគិរី៖ ស្ត្រីជនជាតិគ្រឹងម្នាក់ ជាអាជីវករ ទិញ-លក់ដំឡូង និងគ្រាប់ស្វាយចន្ទី ដើម្បីលក់បន្ត ទៅឲ្យក្រុមឈ្មួញ នាំទៅលក់នៅ ប្រទេសវៀតណាម ត្រូវបានចោរខ្វេះ អស់៨លានរៀល និងទូរស័ព្ទដៃ មួយគ្រឿង គ្រាដែលស្ត្រីរងគ្រោះ ខាងលើនេះ មានការធ្វេស ប្រហែស ដាក់លុយក្រោម កែបម៉ូតូ ហើយបានដើរ ចូលទៅផ្សារ ។

ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង១០និង៥៣នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នៅចំណុច កន្លែងផ្ញើម៉ូតូ ធ្វើឲ្យស្ត្រីម្ចាស់លុយ មានការសោកស្តាយ ស្រែកយំយ៉ាងខ្លាំង ផ្អើលដល់សមត្ថកិច្ច នគរបាលនិងអាវុធហត្ថ ។

តាមការឲ្យដឹង ពីស្ត្រីម្ចាស់លុយ បានឲ្យដឹងថា គាត់មានឈ្មោះ វី លក អាយុ២៥ឆ្នាំ មុខរបរទិញ ដំឡូងមីក្រៀម មានទីលំនៅ ភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ។ ស្ត្រីរូបនោះបាន ប្រាប់បន្តថា រូបគាត់មកផ្សារ ដើម្បីទិញ ម្ហូបដោយយកម៉ូតូផ្ញើ នៅចំណត មុខផ្សារ បានលុង ដែលគ្រប់គ្រងដោយ សន្តិសុខដកភាស៊ីម៉ូតូ លុះពេលគាត់ ទិញម្ហូបបានហើយ ក៏បានត្រឡប់មករកម៉ូតូ របស់គាត់ឃើញថា ម៉ូតូរបស់គាត់ បាត់ចេញពីកន្លែងផ្ញើរ ដោយមាន មនុស្សអូសមក ដាក់កន្លែងផ្សេង ប៉ុន្តែក្នុងបរិវេណចំណត ភាស៊ីនោះដដែល ដោយឃា្លតចំងាយ ១០ម៉ែត្រ ហើយម៉ូតូគាត់ ចាក់សោរ-ក ផងដែរ ដោយមានការសង្ស័យ រូបគាត់ក៏មក ដល់ចាក់ គូទម៉ូតូ មើលទើបដឹងថា បាត់លុយចំនួន ៨លានរៀល និងទូរស័ព្ទមួយគ្រឿង តម្លៃជាង ១០០ដុល្លារ ។

ទាក់ទិននិងករណីខាងលើ អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺ ពីសន្តិសុខយាមផ្សារ និងក្រុមដកភាស៊ី ម៉ូតូបានទេ ព្រោះពួកគាត់ គេចមុខអ្នកកាសែត។ ជាមួយគ្នានេះដែរ ភ្ញៀវចេញ-ចូលផ្សារ បានលុង បានធ្វើការរិៈគន់ ទៅលើអ្នក ដកភាស៊ីម៉ូតូ យ៉ាងខ្លាំងគ្មាន ការទទួលខុស ត្រូវពោល គឺដឹងតែពីយកលុយ ថ្លៃម៉ូតូផ្ញើរតែប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថាម៉ូតូ ដែលគាត់ទុកលុយ ក្រោមកែបបាត់នេះ ម៉ាកសង់C125 ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខ រតនគិរី 1C-1697 ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម