ឈ្លោះជាមួយប្រពន្ធ ពីល្ងាច ព្រឹកឡើង ដេកស្លាប់បាត់
ភ្នំពេញ៖ បុរសម្នាក់ ដេកស្លាប់ក្នុង បន្ទប់ជួលម្នាក់ឯង សមត្ថកិច្ចជំនាញថា បណ្តាលមក ពីជំងឺគាំងបេះដូង បន្ទាប់ជនរងគ្រោះ បានឈ្លោះប្រកែក ជាមួយប្រពន្ធពីល្ងាច ហើយប្រពន្ធខឹង និងប្តីបានរត់ ទៅដេក ផ្ទះបងប្អូន ទុកឲ្យជនរងគ្រោះ ដេកម្នាក់ឯង ក្នុងបន្ទប់ រហូតព្រឹកឡើង អ្នកជិតខាង មិនឃើញងើប ទៅធ្វើការ នាំហៅមិនឮ ក៏បង្ហើបបង្អួច មើលទើបដឹងថា ជនរងគ្រោះ ស្លាប់បាត់ទៅហើយ ។
ហេតុការណ៍នេះកើតឡើង កាលពីម៉ោង ៨និង៤០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា នៅក្នុងបន្ទប់ជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណុប ចាន់ថុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល កើតហេតុ មានស្រុកកំណើត ភូមិសុក្រម ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីល្ងាច ថ្ងៃទី២៧ ខែមេសា ជនរងគ្រោះឈ្លោះទាស់ សម្តីជាមួយប្រពន្ធ ក្រោយមក ស្ត្រីជាប្រពន្ធបាន ចេញទៅដេកបន្ទប់ បងប្អូនក្បែរនោះ ដោយទុកឲ្យជន រងគ្រោះសម្រាន តែម្នាក់ឯង នៅក្នុងបន្ទប់លុះដល់ ព្រឹកឡើង អ្នកជិតខាង និងសាច់ញាតិមិនឃើញ ជនរងគ្រោះក្រោកទៅធ្វើការ ក៏នាំគ្នាស្រែកហៅ មិនឮឆ្លើយតបក៏ មានការងឿងឆ្ងល់ ក៏នាំគ្នាទៅបង្ហើប បង្អួចមើលឃើញ ជនរងគ្រោះដេកម្នាក់ឯង ស្រែកហៅបន្ថែម នៅតែមិនឆ្លើយ ទើបដឹងថា ជនរងគ្រោះ ស្លាប់ក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ ។ តាមការពិនិត្យ របស់នគរបាល ជំនាញបាន បញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយជម្ងឺគាំងបេះដូង ហើយប្រគល់ឱ្យ សាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅ ឯស្រុកកំណើត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!