ហ្វេន ពីងពីង៖ "១៧ឆ្នាំ កន្លងមកនេះ មិត្តភក្តិទាំងបីនាក់ ក្នុងរឿងព្រះនាង យេយេ នៅតែជាមិត្តល្អ"

 
 

ចិន៖ កាលពីពេលថ្មីៗនេះ នាង ហ្វេន ពីងពីង (Fan Bing Bing) ដែលជាតារាសម្តែង វ័យ៣៤ឆ្នាំ ដ៏ល្បីល្បាញមួយរូប ដែលគ្រប់គ្នា ធ្លាប់បានស្គាល់ រួចមកហើយ ពីភាពស្រស់ស្អាត ស៊ិចស៊ី និងទេពកោសល្យ របស់នាង តាមរយៈ ការសម្តែងភាពយន្ត និងរឿងភាគ ទូរទស្សន៍ជាច្រើន បាននិយាយប្រាប់ អំពីទំនាក់ទំនងបច្ចុប្បន្ន របស់តួស្រីទាំងបីនាក់ (តួព្រះនាង) ក្នុងរឿងភាគ "ព្រះនាងយេយេ" ទៅដល់ទស្សនិកជន ឲ្យពួកគេបានដឹង។



នាង ហ្វេន ពីងពីង

នៅក្នុងកិច្ចសម្ភាសន៍ របស់ស្ថានីយ៍ទូរទស្សន៍មួយ នាង ហ្វេន ពីងពីង ត្រូវបានគេមើលឃើញថា នាងនៅតែទទួលបាន ការស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត ដែលពួកគេបាន ទះដៃស្វាគមន៍ និងអបអរសារទរ យ៉ាងច្រើនកុះករ ទៀតផង ហើយក្នុងកម្មវិធីនោះ នាងក៏បាន និយាយប្រាប់ អំពីជីវប្រវត្តិផ្ទាល់ខ្លូន និងការងារខ្លះៗ ទៅដល់ ទស្សនិកជន ផងដែរ។

នាងបានប្រាប់ឲ្យដឹងថា នាងបានរៀនព្យាណូ តាំងពីតូចមកម្ល៉េះ ហើយប្រសិនបើនាង មិនត្រូវបានគេ ជ្រើសរើស ជាតារាសម្តែង នោះទេ នាងប្រហែល ក្លាយជាគ្រូបង្រៀនតន្ត្រី ម្នាក់បាត់ទៅហើយ។ 

នៅពេលដែល ពិធីកររំលឹកអំពី រឿងភាគទូរទស្សន៍មួយ របស់នាង គឺរឿង "ព្រះនាងយេយេ" ដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំង កាលពី ១៧ឆ្នាំមុននោះ នាងក៏បាននិយាយថា កាលនោះ នាងមានអាយុ ទើបតែ ១៦ឆ្នាំប៉ុណ្ណោះ ហើយព្រះនាង ទាំងបីក្នុងរឿងនោះ ដែលមានរូបនាង និងនាង Vicki Zhao ព្រមទាំងនាង Ruby Lin គឺនៅតែរក្សា ទំនាក់ទំនង ជាមិត្តល្អ ជាមួយគ្នា រហូតមកដល់ បច្ចុប្បន្ននេះ នៅឡើយ ដែលភាគច្រើន ពួគគេ បានធ្វើការទាក់ទងគ្នា តាមរយៈ ការផ្ញើរសារ WeChat។

នាងបានប្រាប់ ឲ្យដឹងទៀតថា កាលពីពេលថ្មីៗនេះ នាងក៏បានផ្ញើរសារ ជូនពរទៅដល់នាង Vickie Zhao ដែលទើបតែ ទទួលបាន ពានរង្វាន់ ក្នុងវិស័យភាពយន្ត នៅឯទីក្រុងហុងកុង ផងដែរ៕


នាង Ruby Lin (ឆ្វេង )នាង Vicki Zhao (កណ្តាល) និងនាង Fan Bing Bing

ប្រភព singaporeseen

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម