នារីកើតមហារីកម្នាក់ ស្រក់ទឹកភ្នែក ពេលគូដណ្តឹង មកថតរូប មង្គលការ ជាមួយនាង ដល់ក្នុងមន្ទីរពេទ្យ
ចិន៖ បុរសអាយុ ២៦ ឆ្នាំម្នាក់ឈ្មោះ Guo Kai បានធ្វើឲ្យគូដណ្តឹង របស់ខ្លូនឈ្មោះ Dong Hui អាយុ២២ ឆ្នាំមានសេចក្តីរំភើប យ៉ាងខ្លាំង បន្ទាប់ពីរូបគេ រួមទាំងក្រុមជាងថតរូប បានមកកាន់មន្ទីរពេទ្យ ដើម្បីថតរូបមង្គលការ ជាមួយនាង។
លោក Guo និងគូដណ្តឹង នាង Dong Hui
នាង Dong Hui ដែលកំពុងសំរាកនៅលើគ្រែ ជាមួយនឹង បាច់ផ្កានៅក្នុងដៃ បានព្យាយាម ខិតទៅក្បែរ លោក Guo ជាមួយនឹងទឹកភ្នែក ដែលពោរពេញទៅដោយ ភាពរីករាយ។ បើតាមជាងថតរូប បាននិយាយថា ថ្វីបើមានការឈឺចាប់ រូបរាងកាយក៏ពិតមែន តែនាងនៅតែខំប្រឹង អង្គុយឲ្យក្រុមជាង ថតរូបជាមួយគូដណ្តឹង។ នៅថ្ងៃដដែល លោក Guo បានអញ្ជើញ មិត្តភក្តិមួយចំនួន ទៅកាន់ទីនោះផងដែរ ដើម្បីប្រារព្ធពិធីខួបកំណើត ឲ្យគូដណ្តឹងរបស់ខ្លួន។
គូស្នេហ៍ទាំងពីរ បានស្គាល់គ្នា កាលពី ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៤ ហើយក្នុងកាលពី ដើមខែមេសានេះ នាង Dong Hui ត្រូវបានពិនិត្យឃើញថា បានដុះសាច់កោសិកា ដ៏ធំមួយនៅឆ្អឹង (Giant Cell Tumor ឬ GCT)។
“នាងបានត្អួញថាឈឺខ្នង កាលពីខែកក្កដាឆ្នាំមុន តែពេលដែលពួកយើង ទៅមន្ទីរពេទ្យ គឺរកមិនឃើញរោគសញ្ញា អ្វីនោះទេ។ ក្រោយមកនៅថ្ងៃទី ១៦ខែមិនា ជាថ្ងៃខួបអនុស្សាវរីយ៍ របស់ពួកយើង ខ្ញុំបាននាំនាងទៅដើរលេង ហើយទិញផ្កា និងស្ករសូកូឡា ឲ្យនាង ប៉ុន្តែពេលនោះ Dong Hui កាន់តែមានការឈឺចាប់ខ្លាំង ខ្ញុំក៏បាននាំនាង ទៅកាន់មន្ទីរពេទ្យ នៅឯខេត្ត Sichuan ភ្លាមៗតែម្តង” លោក Guo បានប្រាប់ដូច្នេះ។
យ៉ាងណាមិញ នៅពេលថតរូបមង្គលការនោះ នាង Dong Hui បានត្រឹមតែពាក់សក់ក្លែងក្លាយ ដើម្បីថតប៉ុណ្ណោះ ដោយសារតែសក់ពិត របស់នាង ត្រូវបានកាត់ចេញ អស់ទៅហើយ ដើម្បីព្យាបាល។ នាង Dong ត្រូវបាន លាក់មិនឲ្យដឹងនោះទេ ថានាងបានដុះសាច់កោសិការ ដ៏ធំ ដល់កំរិត ទី៤ទៅហើយ។ គ្រូពេទ្យបានប្រាប់ឲ្យ ក្រុមគ្រួសារនាំនាង ទៅកាន់មន្ទីរពេទ្យផ្សេង ដើម្បីធ្វើការព្យាបាល ហើយនាង Dong នឹងត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យ Tumor Hospital នៅថ្ងៃបន្ទាប់ ដោយសារសង្ឃឹមថា នឹងអាចព្យាបាលជា៕
លោក Guo បានថតរូបមង្គលការ និងធ្វើពិធីខួបកំណើតឲ្យ គូដណ្តឹងនៅថ្ងៃតែមួយ
នាង Dong Hui មុនពេលប្តូរសំលៀកបំពាក់កូនក្រមុំ
លោក Guo ឱនថើប នាង Dong Hui
លោក Guo កំពុងថើបដៃ នាង Dong Hui ក្នុងឈុតកូនកំលោះ កូនក្រមុំ
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!