ចុងភៅសណ្ឋាគារ លំដាប់ផ្កាយ៥ សូហ្វីតែលភូកេត្រា នៅភ្នំពេញ ក្លាយជា ចោរប្លន់ និងចាប់ស្រ្តីធ្វើជា ចំណាប់ខ្មាំងទៀតផង

 
 

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាវុធហត្ថក្រុងភ្នំពេញ បានថ្លែងឲ្យដឹងថា បុរសម្នាក់ដែលធ្វើសកម្មភាពប្លន់ អ្នកដំណើរនៅកោះពេជ្រ នៅល្ងាចមិញនេះ គឺជាចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ភូកេត្រា នៅរាជធានីភ្នំពេញ។

ជនសង្ស័យជាចោរប្លន់ត្រូវបានអាវុធហត្ថ ចាប់បានប្រមាណ ១៥នាទីក្រោយកើតហេតុ ក្រោមការ បញ្ជាផ្ទាល់ ភ្លាមៗពីមេបញ្ជាការអាវុធហត្ថ រាជធានី ភ្នំពេញ ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានធ្វើឲ្យ ជនសង្ស័យជាចោរប្លន់ ចាប់តាមនៅចំណុចម្តុំ អតីតរោងភាពយន្តអង្គរ នៅវេលាម៉ោង ប្រមាណ ១៦៖៤០នាទី រសៀលថ្ងៃទី២៧ ខែមេសានេះ ហើយបញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថ ក្រុងភ្នំពេញ។

មន្រ្តីអាវុធហត្ថបាន និយាយថា ជនសង្ស័យខាងលើនេះ មានឈ្មោះ សុខ តាករតនៈ បានដកកាំភ្លើងភ្ជង់ ក្មេងស្រីម្នាក់ប្លន់យកម៉ូតូមួយគ្រឿង បានសម្រេចនៅ កោះពេជ្រ ដោយឃើញកម្លាំងអាវុធហត្ថល្បាត នៅទីនោះ ចោរប្លន់រូបនោះបានទម្លាក់ម៉ូតូចោរ ហើយបន្តរត់គេចខ្លួន មកចាប់ស្រ្តី ម្នាក់ទៀត ចាប់ធ្វើជា ចំណាប់ខ្មាំង ដែលជិះម៉ូតូ Scoopy ត្រង់ចំណុចស្ពានកោះពេជ្រ រួចហើយតាមចាប់ រហូតដល់ម្តុំ អតីតរោងភាពយន្តអង្គរ។ ចំណែក ក្មេងស្រី រងគ្រោះ មានឈ្មោះ សុខ វ៉ាន់ធីតា សិស្សថ្នាក់ទី១០ នៅវិទ្យាល័យ ហ៊ុនសែនតាខ្មៅ។

សូមជំរាបថា នៅប្រមាណម៉ោង ១៦៖៤០នាទីរសៀល ថ្ងៃទី២៧ ខែមេសានេះ មានករណី ដកកាំភ្លើង ភ្ជង់ប្លន់ម៉ូតូ នៅក្នុងតំបន់កោះពេជ្រ ត្រង់ ចំណុច ស្ពានកោះពេជ្រ ហើយចាប់ម្ចាស់ ម៉ូតូធ្វើចំណាប់ នៅពេលដែលមាន ការផ្អើលឆោរឡោ។ ចោរប្លន់រូបនោះ បានដកកាំភ្លើងបាញ់ មកលើ កម្លាំងអាវុធហត្ថ ប៉ុន្តែមិនផ្ទុះនៅពេលកម្លាំងអាវុធហត្ថ ជិះតាមចាប់ ហើយរហូតមកដល់ម្តុំអតីត រោងភាពយន្តអង្គរ ទើបចាប់បាននៅ ទីនោះ តែម្តង។

រហូតដល់ពេលនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ម៉ូតូជូនដល់ម្ចាស់ម៉ូតូវិញហើយ៕












ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម